ទីតាំងលក់រថយន្តម៉ាក JETOUR ០២កន្លែង ក្នុងរាជធានីភ្នំពេញ​ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យ សង្ស័យរំលោភសិទ្ធិចែកចាយផ្តាច់មុខ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងលក់រថយន្តចំនួ​ន​ ០២កន្លែង​នៅរាជធានីភ្នំពេញ​​ ដែលដាក់តាំងលក់រថយន្តម៉ាក JETOUR ត្រូវ​បាន​កម្លាំងការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះ​ បានចុះធ្វើការត្រួតពិនិត្យ​ ខណៈ​សង្ស័យរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN (CAMBODIA) CO., LTD ។

ទីតាំង​លក់​រថយន្ត​ទាំងពីរនេះ​ ទី១,យីហោ ឆាយណាខា ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និង និងទី២,​ ហាងរថយន្តប្រណិត ឆោហ្វាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងដាក់តាំងលក់រថយន្តម៉ាក JETOUR ។

ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរថយន្តដែលសង្ស័យ និងណែនាំយ៉ាងច្បាស់លាស់ដល់ម្ចាស់ទីតាំងទាំងពីរឱ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន KNN (CAMBODIA) CO., LTD ទទួលបានពីក្រុមហ៊ុន CHERY COMMERCIAL VEHICLE (ANHUI) CO., LTD ប្រទេសចិន ដោយបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR ម៉ូដែល DASHING, T2, X70, X70plus, X50, X90, X90plus និងគ្រឿងបន្លាស់ យកមកលក់ក្នុង ទីផ្សារព្រះរាជាណាចក្រកម្ពុជា ដូចនេះចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងដាច់ខាតមិនត្រូវបន្តធ្វើការនាំចូលរថយន្តម៉ាក JETOUR និងគ្រឿងបន្លាស់ម៉ូដែលខាងលើនោះទេ បើពុំនោះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការពិនិយសងជំងឺចិត្តយ៉ាងធ្ងន់ធ្ងរដល់ ក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខគឺក្រុមហ៊ុន ខេអិនអិន ខេមបូឌា។

...

គួរបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តរចុះត្រួតពិនិត្យលើទីតាំងផ្សេងៗបន្ថែមទៀត ប្រសិនបើមានករណីសង្ស័យណាមួយលើទីតាំងផ្សេងៗដែលនាំចូលរថយន្តម៉ាក JETOUR រំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print