ភ្នំពេញ ៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៦.១៣ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។
នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញថា
សន្ទស្សន៍គុណភាពខ្យល់៖
-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ
-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តស្ទឹងត្រែង
-ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ
-ពណ៌ទឹកក្រូចៈ ខេត្តកោះកុង និងខេត្តពោធិ៍សាត់
-ពណ៌ក្រហមៈ ខេត្តសៀមរាប ៕
ដោយ ៖ សិលា