Man City សំពងក្រុម Steaua Bucharest 5-0 ខណៈខ្សែប្រយុទ្ធ Sergio Aguero រកបានបីគ្រាប់

ចែករំលែក៖

ក្លិបបាល់ទាត់ Manchester City របស់ អង់គ្លេសបានយកឈ្នះលើក្រុម Steaua Bucharest របស់ប្រទេសរូម៉ានីដោយលទ្ធ ផល ៥-០ នៅក្នុងកម្មវិធី Champions League វគ្គជម្រុះជើងទី១។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero បានស៊ុតបាល់បញ្ចូលទីចំនួន៣គ្រាប់ តែម្នាក់ឯង ប៉ុន្តែរូបគេក៏ធ្វើឲ្យបាត់ឱកាសមិនអាចស៊ុតបាល់ពិន័យ១១ម៉ែត្រចូលទីបានចំនួន២គ្រាប់ផងដែរ។ កីឡាករអេស្ប៉ាញ David Silva គឺជាអ្នកស៊ុតបាល់បញ្ចូលទី ដំបូងនៅនាទីទី១៣ ។ ចំណែកខ្សែប្រយុទ្ធ ចំណូលថ្មី Nolito ក៏អាចរកបានមួយគ្រាប់ ផងដែរ ។

លោក Pep Guardiola គ្រូបង្វឹករបស់ ក្រុម Manchester City បានថ្លែងប្រាប់ សារព័ត៌មាន BT Sport ថា “ខ្ញុំពិតជាពេញចិត្តនឹងការលេងរបស់កូនក្រុមនៅថ្ងៃនេះ។ ពិសេសគឺលទ្ធផលដ៏អស្ចារ្យ ខ្ញុំសូមសរសើរ ដល់ពួកគេយ៉ាងខ្លាំង”។

នៅពេលជាមួយគ្នានោះលោក Guardiola ក៏បានឆ្លៀតឱកាសសរសើរដល់ កីឡាករ Raheem Sterling ដោយបញ្ជាក់ថា ក្លិប Manchester City ពិតជាឆ្លាតវៃដែលបានទិញខ្សែបម្រើអន្តរជាតិអង់គ្លេសនេះ។ គាត់បាននិយាយប្រាប់អ្នកសារព័ត៌មានថា “Sterling គឺជាកីឡាករល្អបំផុតដោយមាន គុណភាពច្រើនដូចជាមានល្បឿនលឿន និងខិតខំហ្វឹកហាត់យ៉ាងខ្លាំង”។

ចំណែកការប្រកួតនៅជើងទី២នឹងធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសវិញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ហើយក្រុមណាឈ្នះនឹងអាចទៅលេងនៅក្នុងវគ្គជម្រុះតាមពូល៕

14055674_1179286835461109_1491353744_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print