បើទោះបីប្រធានាធបិតីពូទីន កំណត់ពេលវេលាចុងក្រោយគឺនៅឆ្នាំ២០១៨ ស្ពានឆ្លងកាត់សមុទ្រ Kerch ចូលទៅកាន់គ្រីមៀ ពីរុស្ស៊ីត្រូវពន្យាពេលរហូតដល់ឆ្នាំ២០១៩ ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា រុស្ស៊ីបានប្រកាសពន្យាពេលវេលាសាងសង់ស្ពានតភ្ជាប់គ្រីមៀ ជាមួយរុស្ស៊ី ។ ក្នុងនោះផ្លូវសម្រាប់រថយន្តនៅតែបន្តធ្វើតាមគម្រោង ចំណែកផ្លូវរថភ្លើងត្រូវពន្យាពេលមួយឆ្នាំ។ ការពន្យាពេលនោះគឺជាឧប្បស័គ្គយ៉ាងធំធេងអំពីនយោបាយ និងសេដ្ឋកចិ្ច ក៏ដូចជាការជួយដល់គ្រីមៀ ក្រោយពេលរដ្ឋាភិបាលទីក្រុងមូស្កូ ត្រូវទទួលរងផលប៉ះពាល់យ៉ាងធំធេងលើវិស័យសេដ្ឋកិច្ចបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
រុស្ស៊ីធ្លាប់បានកំណត់ពេលវេលាចុងក្រោយសម្រាប់សម្ភោធស្ពានខាងលើគឺនៅថ្ងៃទី១៨ ខែធ្នូ២០១៨ ប៉ុន្តែតំណាងក្រុមហ៊ុនសាងសង់ Rosavtodor ទទួលការសាងសង់ខាងលើបានបញ្ចាក់ថា ស្ពានខាងលើមិនអាចដំណើរការនៅដើមឆ្នាំ២០១៩ នោះឡើយ ។
តំណាងក្រុមហ៊ុនបានបញ្ចាក់ថា ការសាងសង់ស្ពានសម្រាប់រថភ្លើងគឺត្រូវការពេលវេលា ហើយការសាងសង់មានភាពស្មុគ្រស្មាញជាងផ្លូវរថយន្ត ដោយសារស្ពានរថភ្លើងត្រូវទ្រទម្ងន់ធ្ងន់ជាងរថយន្ត ។
រថមន្ត្រីក្រសួងចរាចរណ៍រុស្ស៊ីលោក Maxim Sokolov បានឲ្យដឹងថា ផ្លូវរថភ្លើងនឹងត្រូវធ្វើដាច់ដោយឡែកពីផ្លូវរថយន្តនៅលើស្ពាន ដូច្នេះស្ពាននឹងត្រូវធ្វើឲ្យរួចរាល់មុន។
ការសាងសង់ស្ពានឆ្លងកាត់ដៃសមុទ្រចាប់តាំងពីខែមីនា ឆ្នាំ២០១៦ លោកពូទីន បានជម្រុញឲ្យមន្ត្រីរបស់ខ្លួនត្រួតពិនិត្យការសាងសង់ឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។ ស្ពានខាងលើគឺត្រូវចំណាយប្រាក់រហូតដល់ទៅ៣ពាន់លានដុល្លារ ឆ្លងកាត់ឈូងសមុទ្រ Kerch ចូលទៅកាន់គ្រីមៀ ។ ស្ពាន់នោះមានប្រវែងដល់ទៅ ១៩គីឡូម៉ែត្រ គឺជាស្ពានវែងនិងធំបំផុតក្នុងប្រទេសរុស្ស៊ី ៕
ប្រែសម្រួល៖ ម៉ែវ សាធី