លោក Cai Qi អញ្ជើញទៅសួរសុខទុក្ខឥស្សរជនល្បីឈ្មោះនៃមជ្ឈដ្ឋានវប្បធម៌និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី ២៦ ខែ មករា លោក Cai Qi សមាជិកអចិន្ត្រៃយ៍ នៃ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបាន តំណាង ឱ្យ លោក អគ្គលេខាធិការបក្ស Xi Jinping និង មជ្ឈិម បក្ស កុម្មុយនីស្តចិន អញ្ជើញ ទៅ សួរ សុខទុក្ខ ឥស្សរជន ល្បីឈ្មោះ នៃមជ្ឈដ្ឋាន វប្បធម៌និងផ្នែក បច្ចេកវិទ្យា ដើម្បីសម្តេង ការ សួរសុខ ទុក្ខ យ៉ាង ស្មោះ និង ជូនពរឆ្នាំថ្មីចំពោះអ្នកប្រកបការងារលើវិស័យវប្បធម៌និង បច្ចេកវិទ្យា ។

គេហទំព័រ «CCFR China state-controlled media » ឥស្សរជន ល្បីឈ្មោះ នៃមជ្ឈដ្ឋាន វប្បធម៌និង អ្នក ជំនាញផ្នែក បច្ចេកវិទ្យា បានថ្លែង អំណរគុណចំពោះការ យក ចិត្ត ទុក ដាក់ យ៉ាងស្និទ្ធស្នាល របស់ មជ្ឈិម បក្សកុម្មុយនីស្តចិន ដែល មានលោក Xi Jinping ជា ប្រមុខ ស្នូល ហើយ បាន ឯកភាពនឹងសេចក្តីសម្រេច ចិត្ត និង ការ រៀប ចំ ចាត់ចែង របស់ មជ្ឈិម បក្សអំពី កិច្ច កសាង ប្រទេស ខ្លាំង ក្លា ខាងវប្បធម៌ និង បច្ចេកវិទ្យា ។
គេហទំព័រ «CCFR China state-controlled media » លោក Cai Qi បាន ថ្លែង ថា បើ វិទ្យាសាស្ត្រ និង បច្ចេកទេសមានភាព រុង រឿង នោះប្រជាជាតិ ក៏មាន ភាពរុង រឿងដែរ បើ វិទ្យាសាស្ត្រ និង បច្ចេកទេសមានភាពខ្លាំង ក្លា នោះប្រទេស ជាតិ ក៏មាន ភាព ខ្លាំង ក្លាដែរ ។ បើ ប្រទេស ចិន ចង់ សម្រេច បាន នូវ ការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យា ខ្ពស់ដោយឯករាជ្យ ម្ចាស់ការ នោះ សំខាន់ បំផុត គឺត្រូវ ពឹង ផ្អែក លើ ធនធាន មនុស្ស លើ វិស័យ ច្នៃ ប្រឌិត ថ្មីប្រកបដោយ កម្រិត ខ្ពស់ ។ អ្នក ប្រកបការងារលើវិស័យវប្បធម៌និងបច្ចេកវិទ្យា ទាំង ឡាយ ត្រូវ ហ៊ាន រ៉ាប់រងទំនួលខុសត្រូវ ខិត ខំប្រឹង ប្រែង ធ្វើ ការ ត្រួសត្រាយ និង ច្នៃ ប្រឌិត ថ្មី ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តដល់បុព្វហេតុ ដ៏មហិមា នៃ កិច្ច កសាង ប្រទេស ខ្លាំង ក្លា និង ការ ស្តារឡើងវិញ នូវប្រជាជាតិ ចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print