តួនាទី ភារកិច្ចរបស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ បើតាមប្រការ១០ នៃប្រកាសស្ដីពី ការរៀបចំរចនាសម្ព័ន្ធរបស់នាយកដ្ឋាន និងតួនាទី ភារកិច្ចរបស់ការិយាល័យ ចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លើការងារសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ច គាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាបច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា រៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីគាំទ្រ និងតាមដានលើការងារកសាងនិងអនុវត្តផែនការអភិវឌ្ឍន៍។

លោកបន្ថែមថា នាយកដ្ឋាននេះ ក៏មានភារកិច្ចសហការក្នុងគាំទ្រ និងការតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្តរាគមន៍ និងគាំទ្រការអនុវត្តការងារ សម្របសម្រួលក្នុងការទប់ស្កាត់នូវសកម្មភាពដែលបានការរំលោភលើកិច្ចការ ឬការគ្រប់គ្រង សហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា គាំទ្រនិងសម្របសម្រួលយន្តការពិគ្រោះយោបល់ សម្របសម្រួល សហការ និងកៀរគរអ្នកពាក់ព័ន្ធនានា ព្រមទាំងវិស័យឯកជន ជាដើម។

គួរបញ្ជាក់ថា នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានរចនាសម្ព័ន្ធជាអាទិ៍មាន ១. ការិយាល័យរដ្ឋបាល ២. ការិយាល័យអភិវឌ្ឍន៍គោលនយោបាយ ៣. ការិយាល័យហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់ ៤. ការិយាល័យផែនការក្រុង ស្រុក ឃុំ សង្កាត់ ៥. ការិយាល័យគាំទ្រគម្រោងក្រុង ស្រុក ឃុំ សង្កាត់ ៦. ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រង ស្រុក ឃុំ សង្កាត់៕

...


ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print