លោក Yoon Seok-youl បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នដំបូងគេដែលត្រូវបានចោទប្រកាន់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី២៦ខែមករា ទីស្នាក់ការស៊ើបអង្កេតពិសេសចំពោះសំណុំរឿងប្រកាសច្បាប់អាជ្ញាសឹកបន្ទាន់នៃស្ថាប័នរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេចចិត្តឃុំខ្លួននិងចោទប្រកាន់លោកYoon Seok-youlពីបទ “បង្កភាពចលាចលផ្ទៃក្នុង”។ ដូច្នេះ លោកYoon Seok-youlបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្នដំបូងគេដែលរងការចោទប្រកាន់នៅក្នុងប្រវត្តិសាស្ត្រនយោបាយរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង។

គេហទំព័រ «CCFR China state-controlled media » ស្ថាប័នរដ្ឋអាជ្ញាបានលើកឡើងថា បានធ្វើការត្រួតពិនិត្យដោយចម្រុះចំពោះឯកសារជាភស្តុតាងនៃសំណុំរឿងសមគំនិតដែលបានធ្វើការស៊ើបអង្កេតកាលពីមុន និងឯកសារជាភស្តុតាងនៃសំណុំរឿងដែលផ្នែកប៉ូលីសបានប្រគល់ឲ្យរួចហើយ ដោយសម្គាល់ឃើញថា ពិតជាមានភាពចាំបាច់ក្នុងការចោទប្តឹងជនជាប់ចោទ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print