ភ្នំពេញ ៖ សកម្មភាពការងារថ្ងៃទី២៤ – ២៦ ខែមករា ឆ្នាំ២០២៥ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
ក្រសួងសាធារណការនិងដឹកជញ្ជូនបន្តថា ៖ នៅថ្ងៃទី២៤ – ២៦ ខែមករា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង កែប ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ សៀមរាប ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពត តាកែវ ត្បូងឃ្មុំ រតនគីរី ប៉ៃលិន និងខេត្តកោះកុង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
ក្រសួងសាធារណការនិងដឹកជញ្ជូន លើកឡើងថា ៖ សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
ដោយ ៖ សិលា