អាជ្ញាធរខណ្ឌសែនសុខទុករយះពេល៧ថ្ងៃឲ្យលោកស្រី អុឹង សាវណ្ណ ម្ចាស់សំណង់ឃ្លាំងដែកដែលសង់លើផ្លូវសាធារណៈឲ្យរុះរើបើមិនអនុវត្តតាមនឹងចាត់វិធានការច្បាប់ជាធរមាន

ចែករំលែក៖

ភ្នំពេញ÷តាមរយៈរដ្ឋបាលខណ្ឌ បានឲ្យដឹងថាកាលពីឆ្នាំ ២០២៣ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថា មានការសាងសង់សំណង់ឃ្លាំង មកលើផ្លូវសាធារណៈ ដោយលោកស្រី  អុឹង សាវណ្ណ ម្ចាស់ក្បាលដីលេខ ៥០៩ និង ៥១០ ។ រដ្ឋបាលខណ្ឌ ក៏បានចេញសេចក្តីជូនដំណឹង ឲ្យធ្វើការរុះរើតាមរយៈលិខិតលេខ ០៣៥ សជណ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តម្រូវឲ្យលោកស្រី ធ្វើការរុះរើសំណង់ឃ្លាំង ដែលបានសាងសង់លើផ្លូវសាធារណៈចេញ ។ ប៉ុន្តែលោកស្រីអុឹង សាវណ្ណ មិនបានរុះរើសំណង់ដែលសង់លើផ្លូវសាធារណៈនោះចេញទេ និងបានដាក់ពាក្យស្នើសុំពន្យាពេលរុះរើរយៈពេល ៦ ខែ មករដ្ឋបាលខណ្ឌ រដ្ឋបាលខណ្ឌក៏បានទុកពេលឲ្យតាមការស្នើសុំរបស់ម្ចាស់សំណើរហូតដល់ខែវិចិ្ឆកា ឆ្នាំ២០២៤ លោកស្រីអុឹង សាវណ្ណ នៅតែមិនព្រមរុះរើសំណង់ខាងលើចេញទេ ហើយក៏បានដាក់ពាក្យពន្យាទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែក្រសួងមិនបានយល់ព្រមតាមការស្នើសុំរបស់លោកស្រីនោះទេ និងបានចេញលិខិតបដិសេដ តាមរយៈលិខិតលេខ ០៥៤ ដនស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ដូចនេះ រដ្ឋបាលខណ្ឌ បានចេញលិខិតតម្រូវឲ្យធ្វើការរុះរើសំណង់ខាងលើនេះជាលើកចុងក្រោយតាមលិខិត ០២១ សជណ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ តម្រូវឲ្យលោកស្រីធ្វើការរុះរើសំណង់ខាងលើចេញពីផ្លូវសាធារណៈក្នុងរយៈពេល ៧ ខែ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីលោកស្រី អុឹង សាវណ្ណមិនអនុវត្តតាមការជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់ខាងលើចេញ ពីផ្លូវសាធារណៈ និងចាត់វិធានការច្បាប់ចំពោះលោកស្រីអុឹង សាវណ្ណ ជាធរមាន ៕ ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print