ក្មេងទំនើងអុកឡុករំខានពលរដ្ឋពេលយប់ត្រូវនគរបាលឃាត់ខ្លួនចំនួន២០នាក់រួមទាំងកាំបិត ដាវ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យៈនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់បានចំនួន២០នាក់មានទាំងកំបិតផ្គាក់និង ដែលតែងតែដើរអុកឡុកក្នុងក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ។

សមត្ថកិច្ចប្រាប់ថាៈដោយ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។

កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបាឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print