កិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការបរទេស-លេខាធិការការបរទេសរវាងចិននិងឥណ្ឌារៀបចំនៅប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ លោកSun Weidong អនុរដ្ឋមន្ត្រីការបរទេសចិននិងលោកVikram Misriលេខាធិការការបរទេសឥណ្ឌាបានចូលរួមកិច្ចសន្ទនាថ្នាក់អនុរដ្ឋ

មន្ត្រី-លេខាធិការការបរទេសនៅទីក្រុងប៉េកាំង។

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរសំខាន់គឺជំរុញការអនុវត្តគំនិតឯកភាពគ្នាដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចិននិងឥណ្ឌាពេលជួប

សន្ទនានៅទីក្រុងKazanរដ្ឋនាធីតាតាស្តង់ ពិគ្រោះពិភាក្សាអំពីវិធានការអភិវឌ្ឍន៍សម្រាប់កែលម្អទំនាក់ទំនងចិននិងឥណ្ឌា។ភាគីទាំងពីរបានដើរដល់គំនិតឯកភាពអំ

ពីវិធានការជាក់ស្តែងដូចតទៅ៖

ទី១គឺភាគីឥណ្ឌាមានឆន្ទៈគាំទ្រយ៉ាងពេញទំហឹងដល់ភាគីចិនក្នុងតួនាទីជាប្រធានតាមវេននៃអង្គការសហប្រតិបត្តិការសៀងហៃ នឹងចូលរួមយ៉ាងសកម្មទៅក្នុងគ្រប់សកម្មភាព

ដែលភាគីចិនរៀបចំក្រោមក្របខ័ណ្ឌអង្គការសហប្រតិបត្តិការសៀងហៃ។

ទី២គឺភាគីទាំងពីរឯកភាពឆ្លៀតប្រើកាលៈទេសៈទ្វេភាគីនិងពហុភាគីជាដើម បើកធ្វើការប្រាស្រ័យទាក់ទងគ្នាតាមគ្រប់ថ្នាក់ស្រទាប់យ៉ាងសកម្ម ដើម្បីបង្កើនការទាក់ទងគ្នា ខាងយុទ្ធសាស្ត្រនិងការជឿទុកចិត្តគ្នាខាងនយោបាយ។

ទី៣គឺភាគីទាំងពីរឯកភាពរួមគ្នារំលឹកនូវខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឥណ្ឌានៅឆ្នាំ២០២៥ បើកធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដូចជាខាងប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតជាដើម។

ទី៤គឺភាគីទាំងពីរឯកភាពរៀបចំជើងហោះហើរផ្ទាល់រវាងដីគោកចិននិងឥណ្ឌាឡើងវិញ ព្រមទាំងចាត់វិធានការដើម្បីផ្តល់ភាពងាយស្រួលដល់បុគ្គលិកនៃប្រទេសទាំងពីរ

ទៅវិញទៅមកនិងចាត់បញ្ជូនអ្នកសារព័ត៌មានទៅវិញទៅមក។

ទី៥គឺភាគីទាំងពីរឯកភាពធ្វើឱ្យប្រជាជនឥណ្ឌាធ្វើធម្មយាត្រានៅភ្នំពិសិទ្ធិនិងបឹងពិសិទ្ធិនៅភូមិភាគស្វយ័តXizangប្រទេសចិនសារឡើងវិញ នឹងសម្របសម្រួលកិច្ចការពាក់ព័ន្ធយ៉ាងឆាប់រហ័ស។

ទី៦គឺភាគីទាំងពីរឯកភាពបន្តធ្វើកិច្ចសហប្រតិបត្តិការអំពីទន្លេឆ្លងដែន រក្សាការទាក់ទងគ្នាដើម្បីធ្វើឱ្យកិច្ចប្រជុំយន្តការថ្នាក់អ្នកជំនាញការនៃទន្លេឆ្លងដែនជុំថ្មីរៀបចំឡើងក្នុងពេលឆាប់ៗ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print