ភ្នំពេញ ៖ អាមេរិកប្រឈមវិញ្ញាសារ ៖ «ថាស្រួល តែធ្វើពិបាក»។ នេះជាការលើកឡើងពីលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយលោកលើកយកចំណុចសំខាន់ៗចំនួន ៥ ដូចខាងក្រោម ៖
១- បារាំងនិងអឺរ៉ុប នឹងលើកទ័ពជួយប្រទេស ដាណឺម៉ាក ប្រសិនបើ អាមេរិក ឈ្លានពានយកកោះ Greenland
២- អាមេរិក ហាក់កំពុងរុញប្រទេសសម្ព័ន្ធមិត្តឱ្យឃ្លាតឆ្ងាយ ហើយផ្តោតលើការពង្រឹងខ្លួនឯងលើសន្តិសុខ៣ចំណុច៖ អធិបតេយ្យ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា?
៣- ការមិនទាន់ឯកភាពលើដំណោះស្រាយបញ្ហាអ៊ុយក្រែន ដែល លោកត្រាំ ធ្លាប់ប្រកាសថានឹងបញ្ចប់ត្រឹម២៤ម៉ោង។ ឥឡូវនេះ យន្តការមិនទាន់ដើរនៅឡើយ
៤- បងធំពីរគឺ រុស្ស៊ី និង ចិន នៅផឹកតែមើលដំណើររបស់ រដ្ឋបាលថ្មីរបស់ លោក ត្រាំ នៅឡើយ។ តើគ្រាប់បាញ់សត្រូវ ឬសម្ព័ន្ធមិត្ត?
៥- នេះមិនទាន់រាប់ឧបសគ្គ និងការិយាធិបតេយ្យផ្ទៃក្នុង។ លោក ត្រាំ ផ្អាកបញ្ចេញជំនួយអភិវឌ្ឍន៍ទៅគ្រប់ប្រទេសនៅលើពិភពលោក (លើកលែង២ប្រទេស) តែតុលាការសហព័ន្ធ ក៏បង្កក ត្រាំ មិនឱ្យប្រើលុយផ្នែកខ្លះវិញដែរ…៕
ដោយ ៖ សិលា