លោកLiQiangធ្វើអធិបតីក្នុងកិច្ចប្រជុំនៃក្រុមបក្សកុម្មុយនីស្តចិននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១០ ខែមករា លោក LiQiang នាយករដ្ឋមន្ត្រី ចិន និង ជា លេខាធិការ ក្រុមបក្ស កុម្មុយនីស្ត ចិន បាន ធ្វើ អធិបតី ក្នុង កិច្ចប្រជុំ នៃក្រុមបក្ស កុម្មុយនីស្ត ចិន នៃ ក្រុមប្រឹក្សា កិច្ចការរដ្ឋ ចិន ដើម្បីរៀនសូត្រ និង អនុវត្ត សុន្ទរកថា គន្លឹះ របស់ លោក Xi Jinpingប្រធានរដ្ឋ ចិន ក្នុង កិច្ចប្រជុំពេញអង្គ លើកទី ៤ នៃ គណៈកម្មាធិការ ត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី ២០ និង ស្មារតី នៃ កិច្ចប្រជុំ ពេញអង្គ រៀបចំ និង ជំរុញ ថែមទៀត នូវ ការ កសាង អភិបាលកិច្ចដោយស្អាតស្អំ និង ប្រយុទ្ធប្រឆាំង នឹង អំពើពុករលួយ ។

គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំ បានបង្ហាញថា ១ឆ្នាំ កន្លង ទៅនេះ ក្រុមបក្សកុម្មុយនីស្ត ចិន នៃក្រុមប្រឹក្សា កិច្ចការរដ្ឋ ចិន និង គ្រប់ ក្រុមបក្សកុម្មុយនីស្ត ចិន នៃ ស្ថាប័ន នានា នៃ ក្រុមប្រឹក្សា កិច្ចការរដ្ឋ ចិន បាន អនុវត្ត យ៉ាង ផ្ចត់ផ្ចង់ នូវ សេចក្តីសម្រេចចិត្ត និង ការរៀបចំ នៃ គណៈកម្មាធិការមជ្ឈិម បក្ស កុម្មុយនីស្ត ចិន បើកធ្វើ នូវ ការ អប់រំ រៀនសូត្រ វិន័យ បក្ស ហើយ ជំរុញ ការ កសាង អភិបាលកិច្ចដោយ ស្អាតស្អំ និង ការងារប្រឆាំងពុករលួយ ទទួល បាន សមិទ្ធផល ថ្មី ។ ក្នុងឆ្នាំថ្មី ត្រូវតែ បង្កើន អារម្មណ៍ភ័យព្រួយ ធ្វើ ឱ្យ ប្តេជ្ញាចិត្ត និង ទំនុកចិត្ត មានភាពរឹងមាំ ដើម្បីធ្វើ ឱ្យ ការ កសាង អភិបាលកិច្ចដោយ ស្អាតស្អំ និង ប្រយុទ្ធប្រឆាំង នឹង ពុករលួយ កាន់ តែ ស៊ីជម្រៅ ។ ត្រូវតែ ត្រួតពិនិត្យ យ៉ាង ម៉ឺងម៉ាត់ និង កែលម្អ ការអនុវត្តមិនល្អ ពង្រឹង និង ធ្វើ ឱ្យ កាន់ តែ ស៊ីជម្រៅ នូវ សមិទ្ធផល រៀនសូត្រ នូវ វិន័យ បក្ស ។ ត្រូវតែ ពង្រឹង ការ ប្រឆាំងពុករលួយ ត្រួតពិនិត្យ យ៉ាងធ្ងន់ធ្ងរ លើបញ្ហាដូចជា ការរំលោភអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើ ការ ជួញដូរ អំណាច និង លុយប្រាក់ ជា ដើម ។ ត្រូវតែ បង្កើន ការ ធានា ផ្នែករបប ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអំណាច លុយកាក់ និងប្រជាជន ហើយខិតខំលុបបំបាត់ដី និងលក្ខខណ្ឌនៃការបង្កាត់អំពើពុករលួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print