ការដ្ឋានបង្ហូរទឹកប្រឡាយ បានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០%

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពប្រឡាយបឹងត្របែក មានទទឹងមធ្យម ៦ម ដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលអោយក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ ។

ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម ទៅទទឹង១២ម ដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម ជម្រៅ ៣ម ឯខាងលើត្រូវស្ថាបនាផ្លូវដដែល។

ការងារនេះការដ្ឋានបានសាងសង់ជាង ៤ខែមកហើយ ដែលគិតត្រឹមថ្ងៃនេះ ការងារសម្រេចបានជាង ៦០% ហើយនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ខាងមុខ ដែលនឹងសង្ឃឹមថា លូប្រអប់ខ្នាតធំនេះ នឹងរួមចំណែកជួយកាត់បន្ថយការលិចលង់ភូមិសាស្ត្រខាងលើបាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print