លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- កុំចង់ដណ្តើមចំណែកគុណសម្បត្តិ = រាល់ជោគជ័យកើតចេញពីស្នាដៃរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដោយគ្មានចំណែករបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ ផ្ទុយទៅវិញមានតែជំនះបានឧបាយកលពិសពុលជាឧបសគ្គថែមទៀតផង។
២- អាវៀចមាត់អត់ដឹងការពិតហើយចេះតែនិយាយ = ពហុកីឡាដ្ឋានមរតកតេជោ ចំណាយលុយកម្ចីឥតសំណងពីមិត្តចិន?
៣- អំណាចរបស់គណបក្សប្រជាជនកម្ពុជាបានមកតាយរយៈឆន្ទៈប្រជាជនជាង៨៣% = នេះជាអំណាចបានមកពីប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស?
៤- ការជាប់ពន្ធនាគាររបស់ សេង ធារី = គឺជាលទ្ធផលនៃអំពើប្រព្រឹត្តល្មើសច្បាប់របស់ សេង ធារី។
៥- គំនិតទាសករមានជាង៤០០ឆ្នាំមកហើយនៅកម្ពុជា = បើចង់រំដោះកម្ពុជាចេញផុតពីនឹមសក្តិភូមិនេះ ត្រូវយកលោកតាសុខមកដឹកនាំទៅ? បានលទ្ធផលយ៉ាងណានឹងឃើញ?
៦- ថា សេង ធារី ធ្វើសកម្មភាពប្រឆាំងពាក់ព័ន្ធនឹងសេរីភាព = ឯរាជរដ្ឋាភិបាលកម្ពុជាក៏ប្រើសិទ្ធិសេរីភាពចាប់សកម្មជនដែលប្រើសេរីភាពខុសច្បាប់ដាក់គុកបានដែរ។
៧- អាក្បួនយកសេរីភាពមកប្រើដើម្បីអនុវត្តឧបាយកលនយោបាយគេដឹងហើយមិនបាច់លាក់ខ្លួនទេ = លាក់ខ្លួនមែនតែលេចគូថនៅកណ្តាលវាល គេក៏ដឹងដែរ ចេះអីតែឯង គេក៏ចេះដែរ។
៨- វត្តមានចិនច្រើនប្ញតិច ឲ្យតែចូលប៉ាណាម៉ាស្របច្បាប់ = ចង់ធ្វើឲ្យមានតុល្យភាពជាមួយចិននៅប៉ាណាម៉ា អាស្រ័យលើក្រុមហ៊ុនអាមេរិកមករកស៊ីឲ្យបានច្រើនដូចចិនទៅវាចប់ទៅហើយ?
៩- ការប្រកួតប្រជែងគឺខិតខំរៀងខ្លួន = អ្នកណាខំបានច្រើនជាងអ្នកនោះមានប្រៀបជាង។ តែកុំធ្វើមិនឈ្នះគេបែរជាច្រណែនគេចង់ប្រើយោធាមិនកើតទេ?
១០- លោកតាត្រាំនៅពេលកាន់តំណែងប្រធានាធិបតីចាប់ផ្តើមគំរាមគេឯងជាចំហរ = តើជាអ្នកបង្កររឿងឬជាជនរងគ្រោះ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print