អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅពេលថ្លែងអំពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមកាន់កាប់កោះGreenland លោកស្រី Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកបានថ្លែងកាលពីថ្ងៃទី ២៨ ខែមករា ថា “អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីត្រូវតែទទួលបានការគោរព” ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែលនោះ លោកស្រី Frederiksen កំពុងបំពេញទស្សនកិច្ច នៅ ប្រទេស បារាំង ។ លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉ារីសថា ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាគោលការណ៍មូលដ្ឋានរបស់សហគមន៍អន្តរជាតិ ។ លោកស្រីបានថ្លែងទៀតថា នៅចំពោះមុខការចង់បានរបស់សហរដ្ឋអាមេរិក ប្រទេសដាណឺម៉ាកបានទទួល “ការគាំទ្រយ៉ាងខ្លាំង” ពីដៃគូអឺរ៉ុបរបស់ខ្លួន និងបានផ្ញើសារយ៉ាងច្បាស់លាស់ ទៅកាន់ សហរដ្ឋអាមេរិក ។
សូមបញ្ចាក់ថា កោះ Greenland ស្ថិតនៅភាគឦសាននៃទី្វបអាមេរិកខាងជើង និង ជាកោះធំជាងគេ បំផុត ក្នុង ពិភពលោក ។ កោះ Greenland គឺជាទឹកដីស្វយ័ត របស់ ប្រទេស ដាណឺម៉ាកដែល មាន ស្វ័យភាពខ្ពស់ កិច្ចការការពារជាតិ និងកិច្ចការបរទេសត្រូវបាន គ្រប់ គ្រងដោយរដ្ឋាភិបាលដាណឺម៉ាក កោះនេះសម្បូរទៅដោយធនធាន ដូចជា ធនធានរ៉ែកម្រជាដើម ។
គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ មក លោក Trump បាន បញ្ជាក់ ម្តងហើយម្តងទៀតអំពីបំណងដ៏ខ្លាំងក្លារបស់គាត់ក្នុងការ ដណ្តើម កាន់ កាប់ កោះ Greenland ៕
ដោយ ៖ សិលា