ពុទ្ធោ​អើយ! មនុស្សស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ១៩លើក បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១៩លើក (យប់ ១១លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី ០នាក់), រងរបួសសរុប ១៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ១៥នាក់ (ស្រី ១នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ៩នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១០លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ៩នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្ដាំ ៣លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ២នាក់),ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល​ ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល​ ០នាក់), ស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល​ ០នាក់), ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print