កម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម÷ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវត្តទំនប់ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

ជនសង្ស័យទាំង ៣នាក់ដែលបានឃាត់ខ្លួននោះ
១.ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។

២.ឈ្មោះ ហៀង ស៊ាងហៃ ហៅស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

៣.ឈ្មោះខៃ ខែ ហៅតែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រឹង្គ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

...

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបាមដកហូតវត្ថុតាងសរុបរួមមាន÷ម្សៅក្រាមសថ្លា ៤កញ្ចប់ទម្ងន់ ៤.០៩ ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន១ គ្រឿង (iPhone6)-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ អត់ស្លាកលេខឧបករណ៍សេពគ្រឿងញៀនមួយចំនួន បច្ចុប្បន្នបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print