អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមការចុះផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរបុកជាមួយឧត្ថម្ភាគចក្រយោធាអាមេរិក ហើយធ្លាក់ចូលក្នុងទន្លេនាថ្ងៃ២៩ខែមករាមក បានរកឃើញសពជនរងគ្រោះចំនួន១៨នាក់។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា យប់ថ្ងៃទី២៩ខែមករាឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយឧត្ថម្ភាគចក្រយោធាBlack Hawkមួយគ្រឿងក្នុងពេលដែលយន្តហោះដឹកអ្នកដំណើរនេះកំពុងចុះចតនៅព្រលានយន្តហោះជាតិReagan ក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិក ហើយយន្តហោះដឹកអ្នកដំណើរបានធ្លាក់ចូលក្នុងទន្លេ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា មានអ្នកដំណើរចំនួន៦៤នាក់ក្នុងយន្តហោះនេះ ចំណែកឯឧត្ថម្ភគចក្រមានយោធិន៣រូបផងដែរ។
គេហទំព័រ «CCFR China state-controlled media » ព្រលានយន្តហោះជាតិReaganបានត្រូវបិទជាបណ្តោះអាសន្នបន្ទាប់ពីកើតមានឧបទ្ទេវហេតុនេះ៕
ដោយ ៖ សិលា