ក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing បានខាតបង់ប្រាក់ជិត 1 ពាន់លានដុល្លារមួយខែៗក្នុងឆ្នាំ២០២៤

ចែករំលែក៖

ក្រុមហ៊ុន Boeing បានខាតបង់ជិតមួយពាន់លានដុល្លារក្នុងមួយខែក្នុងឆ្នាំ 2024 ដោយសារវាបានជួបវិបត្តិសុវត្ថិភាព បញ្ហាការគ្រប់គ្រងគុណភាព និងការធ្វើកូដកម្ម។

  ក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះបានខាតបង់ប្រាក់ចំនួន 11.8 ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលជាខាតបង់ដ៏ធំបំផុតរបស់ខ្លួនបើគិតចាប់តាំងពីឆ្នាំ 2020 នៅពេលដែលឧស្សាហកម្មអាកាសចរណ៍ត្រូវបានរារាំងដោយជំងឺរាតត្បាត Covid ។

  ក្នុងរយៈពេលបីខែដល់ដំណាច់ខែធ្នូ នៅពេលដែលមានកូដកម្មកើតឡើងដោយកម្មករ៣ម៉ឺន៣ពាន់នាក់ វាបានប៉ះពាល់ដល់អាជីវកម្ម Boeing ឲ្យខាតបង់ប្រាក់ចំនួន 3.8 ពាន់លានដុល្លារ។ ជាមួយគ្នានោះក្រុមហ៊ុន Boeing ក៏បានទទួលរងពីបញ្ហាដែលត្រូវបានផ្សព្វផ្សាយនៅក្នុងអង្គភាពយន្តហោះពាណិជ្ជកម្មរបស់ខ្លួន អំពី វិបត្តិសុវត្ថិភាព បញ្ហាការគ្រប់គ្រងគុណភាព។

  នាយកប្រតិបត្តិលោក Kelly Ortberg បាននិយាយថា ក្រុមហ៊ុនបានផ្តោតលើអ្វីដែលលោកហៅថា “ការផ្លាស់ប្តូរជាមូលដ្ឋាន” ដែលត្រូវការដើម្បីស្ដារទ្រព្យសម្បត្តិរបស់ខ្លួន និងស្ដារការជឿទុកចិត្តឡើងវិញ។

  ក្រុមហ៊ុន Boeing បានជួបរួមដ៏អាក្រក់មួយ នៅខែមករា ឆ្នាំ 2024 បន្ទះទ្វារមួយបានធ្លាក់ចេញពីយន្តហោះ ម៉ាក 737 Max ភ្លាមៗបន្ទាប់ពីហោះឡើង ដោយបន្សល់ទុកនូវប្រហោងនៅផ្នែកម្ខាងនៃយន្តហោះ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា វាមិនត្រូវបានគេបិទត្រឹមត្រូវទេ។ ឧបទ្ទវហេតុនេះបានគូសបញ្ជាក់ពីការបរាជ័យក្នុងការគ្រប់គ្រងគុណភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុន – ចំណែកក្រុមហ៊ុន Spirit Aerosystems អ្នកផ្គត់ផ្គង់សំខាន់របស់ Boeing មានការព្រួយបារម្ភអំពីអាកប្បកិរិយារបស់ក្រុមហ៊ុន Boeing ចំពោះសុវត្ថិភាពផងដែរ។

  ក្រុមហ៊ុន Boeing បានព្យាយាមកសាងទំនុកចិត្តឡើងវិញនៃឧប្បត្តិហេតុធ្លាក់យន្តហោះចំនួនពីរផ្សេងគ្នាគឺ ម៉ូដែល 737 និង Max 8 ក្នុងឆ្នាំ 2018 និង 2019 ដែលបានសម្លាប់មនុស្ស 346 នាក់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print