រថយន្តឡិចសុីសបើកលឿនជ្រុលទៅបុកស្លាកយីហោឱសថស្ថានបាក់ដាច់ខ្ទេចខ្ទី រួចបន្តទៅបុករថយន្តព្រូសមួយគ្រឿងចតស្ងៀមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តឡិចសុីសIS-250យ៉ាងលឿនចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកស្លាកយីហោឱសថស្ថានបាក់ដាច់ខ្ទេចខ្ទី រួចបន្តទៅបុករថយន្តព្រូសមួយគ្រឿងទៀតចតស្ងៀមរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ២៧១ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តឡិចសុីសIS-250 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BD-7698 យ៉ាងលឿនចុះពីស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទៅបុកស្លាកយីហោឱសថស្ថានបាក់ដាច់ខ្ទេចខ្ទី រួចបន្តទៅបុករថយន្តព្រូសមួយគ្រឿងចតស្ងៀមរងការខូចខាតយ៉ាងដំណំថែមទៀត តែក្នុងករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបង្កព្រមធ្វើស្លាកយីហោឱសថស្ថានថ្មីជូនវិញ និងជួសជុលរថយន្តរងគ្រោះឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print