ស្វែងយល់ អំពី ជំងឺបូសនៅ sinus pilonidal!

ចែករំលែក៖

ភ្នំពេញ ៖ ១- តើជំងឺបូសនៅ sinus pilonidal គឺជាអ្វី?Sinus pilonidal គឺជាថង់ដែលពោរពេញទៅដោយសារធាតុរាវ ដែលបង្កើតនៅក្នុងរន្ធនៃបណ្ដុំគល់រោម នៅផ្នែកនៃផ្នត់ដែលគូទមកជាមួយគ្នា (ចង្វែកគូទ)។ បណ្ដុំគល់រោមនោះ អាចក្លាយទៅជាក្រហម រលាក ឆ្លងមេរោគ នឹងករជាបូសនៅតំបន់នោះ។ វាក៏អាចបណ្តាលឱ្យឈឺចាប់ និងធ្វើឱ្យមិនស្រួលក្នុងការអង្គុយ ឬដេកផងដែរ។

ជំងឺបូសនៅ sinus pilonidal ត្រូវបានគេគិតថា ទាក់ទងនឹងរោមនៅក្នុងតំបន់ជុំវិញនោះ។

២- តើអ្វីទៅជារោគសញ្ញានៃជំងឺបូសនៅ sinus pilonidal?

ប្រសិនបើដុំពកនោះត្រូវបានឆ្លងរោគ វាអាចបណ្តាលឱ្យមានការឈឺចាប់ ក្រហម និងហើមនៅតំបន់ខាងលើផ្នត់ ដែលគូទមកជាមួយគ្នា។ ក្នុងករណីខ្លះ ដុំពកអាចផ្ទុះ និងហូរចេញនូវសារធាតុរាវ ឈាម ឬខ្ទុះ (ជាសារធាតុរាវពណ៌លឿង ឬពណ៌បៃតង)។

៣- តើជំងឺបូសនៅ sinus pilonidal ត្រូវបានព្យាបាលយ៉ាងដូចម្តេច?

ប្រសិនបើដុំគីសបង្កជារោគសញ្ញាដូចបានរៀបរាប់ខាងលើ ការព្យាបាលជាធម្មតាពាក់ព័ន្ធនឹងការបង្ហូរចេញ ឬយកវាចេញដោយការវះកាត់។ ជាធម្មតា ដើម្បីបង្ហូរដុំគីស គ្រូពេទ្យ នឹងចាក់ថ្នាំស្ពឹកលើតំបន់នោះជាមុនសិន។ បន្ទាប់មក គេអាចកាត់ដុំគីស បង្ហូរខ្ទុះ ហើយលាងវាចេញ។ 

ក្នុងករណីវះកាត់ វាត្រូវបានធ្វើនៅក្នុងបន្ទប់វះកាត់នៅមន្ទីរពេទ្យ ដើម្បីយកបូស និងបណ្ដុំនៃគល់រោមដែលមានការរលាកនោះចេញ។ មុនពេលវះកាត់ អ្នកនឹងត្រូវចាក់ថ្នាំស្ពឹកតំបន់នោះ ឬមួយផ្នែកខាងក្រោម។ 

ជាធម្មតាអ្នកជំងឺត្រូវសម្រាកពេលមួយយប់ក្រោយការវះកាត់ ហើយបន្តការលាងមុខរបួសបន្ត ពេលចេញពីមន្ទីរពេទ្យ។ ជាធម្មតា មុខរបួសអាចបិទ ឬបើកទុក។ អ្នកនឹងត្រូវទៅជួបគ្រូពេទ្យជាប្រចាំបន្ទាប់ពីវះកាត់ដើម្បីពិនិត្យមើលថា តើតំបន់នោះមានសភាពដូចម្តេច។

ប្រសិនបើអ្នកមានរោគសញ្ញានៃដុំគីសនៅ sinus pilonidal ឬសង្ស័យថាជាជំងឺបូសនៅ sinus pilonidal អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញ ដើម្បីអាចអោយពួកគេអាចធ្វើការសាកសួរ និងធ្វើរោគវិនិច្ឆ័យ ទៅលើរោគសញ្ញារបស់អ្នកព្រមទាំងការព្យាបាលបានទាន់ពេលវេលា។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print