ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយលោក Atsushi NARUSE អភិបាលក្រុង Kota ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការពង្រឹងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អប់រំ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
កិច្ចប្រជុំ ក៏បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសគឺការវិនិយោគលើឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក។
បច្ចុប្បន្ននេះកម្ពុជា មានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក របស់ជប៉ុនដូចជា Minebea Mitsumi និង Denso ។ កិច្ចប្រជុំ ក៏បានពិភាក្សាអំពី ការទាក់ទាញក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Panasonic ជាដើម។
កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស ៣ ព្រឹទ្ធសភា។ នេះបើយោងតាមប្រភពពីខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា និងរូបភាព ពីនាយកដ្ឋានព័ត៌មាន ៕
ដោយ ៖ សិលា