ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីបញ្ជាក់ថ្នាក់ដឹកនាំ និងមន្ត្រីថា បេសកកម្មដែលយើងបាន​ និងកំពុងធ្វើជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ទៅកាន់ ថ្នាក់ដឹកនាំនិងមន្ត្រីថា បេសកកម្មដែលយើងបាន​ និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។

ក្នុងកម្មវិធីបូកសរុបលទ្ធផលនេះឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់ដែលយើង បានធ្វើកន្លងមក មិនមែនជាការងារដែលងាយស្រួលពេកនោះទេ។ ការងារខ្លះមានភាពស្មុគស្មាញ មានការប្រឈម ត្រូវការពេលវេលាយូរ និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត។ ឧបនាយករដ្ឋមន្ត្រី បន្ថែមថា “ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលមានឱកាសបានមកចូលរួមការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន។”

កម្មវិធីនាចុងសប្តាហ៍នេះ គ.ក.ស. បានបង្ហាញពីរបាយការណ៍សមិទ្ធផលដែលខ្លួនសម្រេចបាន ក្នុងឆ្នាំ២០២៤ និងដាក់ចេញផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥។ ក្រោយបានស្តាប់របាយការណ៍ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។

...

” […​] “សមិទ្ធផល និងសកម្មភាពដែលថ្នាក់ដឹកនាំ និងមន្ត្រីមាន និងដែលកំពុងធ្វើនាពេលនេះ ជាឱកាសដ៏ល្អ និងស្ថិតក្នុងបរិយាកាសអំណោយផល ដើម្បីចូលរួមកសាងប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ និងដែលជាកេរមរតកដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។” បេសកកម្មដែលថ្នាក់ដឹកនាំ និងមន្ត្រីរបស់យើងបាន​ និងកំពុងធ្វើ ជាបេសកកម្មដែលធំ និងពោរពេញដោយឧត្តមភាព” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print