ភ្នំពេញ ៖ អស់មួយ ចូលមួយ ខាងបំពុលសង្គម តើអ្នកចង់ចំណេញពីអី ! ទីបំផុត ! កិច្ចសន្យា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី
វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត ធ្វើកិច្ចសន្យាមានដូចខាងក្រោម
១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ:
២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី
៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ
៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់
៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ។
សូមបញ្ជាក់ថា ៖ កិច្ចសន្យា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី
វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត ធ្វើកិច្ចសន្យា ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥៕
ដោយ ៖ សិលា