អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកកាសែតសួរថា ៖ នៅថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ ភាគ ខាងកើតអាមេរិក ភាគីអាមេរិក ប្រកាស ថា នឹង ដំឡើង ពន្ធគយ ចំនួន 10% ចំពោះ ផលិតផល ដែល ចិននាំចេញ ទៅ អាមេរិក។ តើភាគី ចិន វាយតម្លៃ យ៉ាង ណា ចំពោះ រឿងនេះ ?
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឆ្លើយថា ៖ ភាគីអាមេរិកប្រើបញ្ហាថ្នាំ fentanyl ជាលេស ដើម្បី ដំឡើង ពន្ធគយចំនួន 10% ចំពោះ ផលិតផល ដែល នាំចេញ ពី ចិន ភាគីចិន បង្ហាញ ការមិនពេញចិត្ត យ៉ាង ខ្លាំង និង ប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ចំពោះ រឿងនេះ ។ ចិន នឹង ចាត់វិធានការ ឆ្លើយតបទៅវិញ ដ៏ចាំបាច់ ដើម្បី គាំពារ សិទ្ធិ និង ផលប្រយោជន៍ សមហេតុផល របស់ ខ្លួន។
គេហទំព័រ «CCFR China state-controlled media » គោលជំហររបស់ ភាគីចិន គឺ ជារៀងរហូត និង យ៉ាង ម៉ឺងម៉ាត់។ ការធ្វើសង្គ្រាម ពាណិជ្ជកម្ម និង សង្គ្រាម ពន្ធគយ គ្មាន អ្នកយកឈ្នោះទេ។ ទង្វើ នៃ ភាគី អាមេរិក ដែល តំឡើង អត្រាយកពន្ធ គយ ដោយ ឯកតោភាគី បាន ល្មើស យ៉ាង ធ្ងន់ធ្ងរ នឹង ច្បាប់ នៃ អង្គការ ពាណិជ្ជកម្ម ពិភពលោក មិនអាច ដោះស្រាយបញ្ហា របស់ ខ្លួន បានទេ ហើយ ក៏ គ្មាន ផលប្រយោជន៍ ចំពោះ ភាគីទាំងពីរ រហូត ដល់ ទូទាំង ពិភពលោក ទៀត ផង ។ គេហទំព័រ «CCFR China state-controlled media » ភាគី ចិន សូម ដាស់តឿន ភាគី អាមេរិក កែប្រែ ទង្វើ ខុសឆ្គង ពាក់ព័ន្ធ គាំពារ សភាពការណ៍ ល្អប្រសើរ នៃ កិច្ចសហប្រិតបត្តិការ ប្រឆាំង គ្រឿង ញៀន រវាង ចិន និងអាមេរិក ដែល ទទួលបាន ដោយ មិនងាយ ដើម្បី ជំរុញ ឱ្យ ទំនាក់ទំនងចិន -អាមេរិក អភិវឌ្ឍ ដោយ ស្ថិរភាព ល្អ ប្រសើរ និង ដោយនិរន្តរភាព ៕
ដោយ ៖ សិលា