ឈប់បានឈប់ទៅ ! នូវសកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌ

ចែករំលែក៖

ខេត្តសៀមរាប ៖ ព្រះមន្ត្រីសង្ឃខេត្តសៀមរាបណែនាំទៅលើបុគ្គលឈ្មោះ អេន ចរិយា ដើម្បីបញ្ឈប់នូវសកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌ ! ត្រូវគិតថា កម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ហើយសាសនាព្រះពុទ្ធ ជាសាសនា របស់រដ្ឋ កុំធ្វើអីខុសពីសីលធម៌ ។

សូមបញ្ជាក់ថា ៖ ព្រះមន្ត្រីសង្ឃខេត្តសៀមរាប នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះចុះណែនាំទៅលើបុគ្គលឈ្មោះ អេន ចរិយា ដើម្បីបញ្ឈប់នូវសកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌមួយចំនួន។

ការណែនាំទាំងនោះ រួមមាន៖

១. ឈប់ប្រព្រឹត្តសកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវនៅតាមទីសាធារណៈ និងបង្ហោះក្នុងបណ្ដាញសង្គម

២. លុបចោលនូវរូបភាព និងវីដេអូសកម្មភាពខុសដែលខ្លួនបានបង្ហោះកន្លងមក និងផ្ដល់ព័ត៌មានដល់មិត្តភក្តិ និងអ្នកដែលបានចែកចាយបន្តឲ្យលុបចោលដូចគ្នា

៣. ឈប់ធ្វើសកម្មភាពខុសនៅតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ (ព្រះនាងឥន្ទ្រទេវី ) ដែលឲ្យគេគោរពថ្វាយបង្គំខ្លួន

៤. ឈប់ប្រើភាសារដែលគ្មានក្បួនខ្នាត និងទទួលស្គាល់ពីភាពត្រឹមត្រូវ

៥. ធ្វើវីដេអូសុំទោសជាសាធារណៈ និងគ្មានសកម្មភាពជាលើកទី៣ឡើយ។

ចំណុចទាំង៥នេះត្រូវបានបុគ្គលឈ្មោះ អេន ចរិយាបានយល់ព្រមសន្យា និងគោរពអនុវត្តតាមដោយគ្មានលក្ខខណ្ឌ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print