ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយលើប្រទេសជាច្រើន អ្នកផ្តល់បទសម្ភាសន៍ព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រដ្ឋាភិបាលអាមេរិក អាណត្តិ ថ្មី ដែលកាន់មុខតំណែងតិចជាងពីរសប្តាហ៍បានដំឡើង ពន្ធគយលើប្រទេសជាច្រើន ហើយគោលនយោបាយ “អាមេរិកមានអាទិភាព” បានធ្វើឱ្យមានការរិះគន់ និងការព្រួយបារម្ភយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ យោងតាមទិន្នន័យនៃការស្ទង់ មតិជាច្រើនដែល ចេញផ្សាយ ដោយបណ្តាញ CGTN នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន បង្ហាញឱ្យដឹងថា  អ្នកផ្តល់បទសម្ភាសន៍ សម្គាល់ឃើញ ជាទូទៅថា ការដំឡើង ពន្ធគយដោយឯកតោភាគីរបស់ អាមេរិកលើប្រទេសផ្សេងទៀត មិនអាចនាំមកនូវកំណើន សេដ្ឋកិច្ចដល់អាមេរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅៗ ។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 90.53% បានរិះគន់ចំពោះវិធានការការពារនិយមខាងពាណិជ្ជកម្មមួយចំនួយដែលធ្វើឡើងដោយរដ្ឋាភិបាល អាមេរិកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញាត្តិ របស់អង្គការពាណិជ្ជកម្មពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 92.14% សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានធ្វើការ បង្ខិតបង្ខំខាងសេដ្ឋកិច្ចចំពោះប្រទេសផ្សេងទៀត រឿងនេះបានជះឥទ្ធិពលអវិជ្ជមានរយៈពេលវែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។  គេហទំព័រ «CCFR China state-controlled media » អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 61% សម្គាល់ឃើញថា គោលនយោបាយពន្ធគយរបស់ អាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ខ្លួន ។ ដើម្បីទប់ទល់នឹងវិធានការពន្ធគយរបស់អាមេរិក ប្រទេសជាច្រើនបានបង្ហាញថា នឹងចាត់វិធានការតបតវិញ ហើយ “សង្គ្រាមពាណិជ្ជកម្ម” ប្រហែលនឹងផ្ទុះឡើងជាសកល ។

ទិន្នន័យខាងលើនេះបានមកពីការស្ទង់មតិសកលចំនួន ២ និងការស្ទង់មតិតាមបណ្តាញអ៊ីនធឺណិតជាច្រើនដែលផ្តួចផ្តើមដោយ CGTN ដោយមានអ្នកផ្តល់ បទសម្ភាសន៍ចំនួន 14071 នាក់នៅក្នុង 38 ប្រទេសទូទាំងពិភពលោក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print