ប្រទេសឡាវ ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងគណៈប្រតិភូក្រុមការងារចំពោះកិច្ចរៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាតី ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
សូមបញ្ជាក់ថា ៖ ពីទីក្រុងវៀងច័ន្ទ, នៅល្ងាច ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ , លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ និង គណៈប្រតិភូក្រុមការងារចំពោះកិច្ច បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិវ៉ាតី ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបំពេញទស្សនៈកិច្ចការងាររយៈពេល៦ថ្ងៃ ពីថ្ងៃទី២ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដើម្បីជួបពិភាក្សាការងារជាមួយសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងការពិនិត្យរៀបចំខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ថ្នាក់ដឹកនាំយុវជននៃគណបក្សពី ចុះហត្ថលេខារួមគ្នា នាពេលខាងមុខ ។
អញ្ជើញទទួលស្វាគមន៍លោកបណ្ឌិត និងគណៈប្រតិភូ នាអាកាសយានដ្ឋានអន្តរជាតិវ៉ាតី មានវត្តមានលោក ហ៊ុលក្រង ផាណង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី Keooudone SENGMAIVONG, សមាជិកគណៈកម្មាធិការសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានប្រចាំការនៃសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ, លោក Thathsaphone LERTHTHAVONE ប្រធានផ្នែកទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ, លោកស្រី Souphavanh Phouthychai ប្រធានផ្នែកពិធីការនៃសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ អមដោយមន្ត្រីមួយចំនួនទៀតនៃសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ ៕
ដោយ ៖ សិលា