ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣-២០០៤)

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា

ទី២ (១៩៩៣-២០០៤)
១-ការបង្កើតឡើងវិញនៃរបបរាជានិយមនៅកម្ពុជា

ក-ការរៀបចំស្ថាប័នរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
ការអភិសេកសម្តេចសីហនុជាព្រះមហាក្សត្រ ៖ បន្ទាប់ពីការបង្កើត សភាធម្មនុញ្ញក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រួចមក បក្សទាំងបីដែលមាន អាសនៈនៅក្នុងសភាបានតាក់តែងរដ្ឋធម្មនុញ្ញមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ ក្នុងការបង្កើតឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយសម្តេច សីហនុត្រូវបានអភិសេកឡើងគ្រងរាជបល្ល័ង្កឡើងវិញនៅឆ្នាំ១៩៩៣ ហើយ កម្ពុជាបានក្លាយទៅជា ព្រះរាជាណាចក្រកម្ពុជាទី២។

ការបង្កើតរដ្ឋសភានីតិបញ្ញត្តិ ៖ បន្ទាប់ពីការបង្កើតសភាធម្មនុញ្ញ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រួចមក បក្សទាំងបីដែលមានអាសនៈនៅ ក្នុងសភាបានតាក់តែងរដ្ឋធម្មនុញ្ញមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការបង្កើត ឡើងវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការកសាងប្រព័ន្ធនយោ បាយពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី។ ក្រោយពីរដ្ឋសភាធម្មនុញ្ញបានអនុម័តលើរដ្ឋធម្មនុញ្ញថ្មីរួចមក រដ្ឋសភាធម្មនុញ្ញបានប្រែក្លាយទៅជារដ្ឋសភានីតិ បញ្ញត្តិ ហើយអាណត្តិរបស់អ៊ុនតាក់ត្រូវបានបញ្ចប់។ អ៊ុនតាក់ក៏បានដក ចេញពីកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានៃព្រះរាជាណាចក្រកម្ពុជាទី២ត្រូវ បានបង្កើតឡើង។

ការបង្កើតរាជរដ្ឋាភិបាល ៖ ជម្លោះកម្ពុជា គឺជាជម្លោះសុត្រស្មាញ មិនអាចបញ្ចប់ងាយៗទេ។ ក៏ប៉ុន្តែ ស្ថានភាពនៅកម្ពុជានៅមានលក្ខណៈ ល្អប្រសើរជាងបណ្តាប្រទេសឯទៀត ហើយភាគីកម្ពុជាចេះសម្របសម្រួល គ្នាបាន។ កោសិកាសង្គមកម្ពុជានៅផុយស្រួយនៅឡើយ ការឯកភាពជាតិ នៅមានកម្រិត ដែលទាមទារឱ្យមានការផ្សះផ្សារជាតិ ការយោគយល់គ្នា និងការសម្រុះសម្រួលឱ្យគ្នាទៅវិញទៅមក។ ដោយមានការសម្រុះសម្រួល ពីសម្តេចសីហនុ រដ្ឋាភិបាលចម្រុះមួយរវាងគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សប្រជាជនត្រូវបានបង្កើតឡើង ដោយមានសហនាយករដ្ឋមន្ត្រី ៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២។ ក្រសួងសំខាន់ៗ ដូចជាក្រសួងការពាជាតិ និង ក្រសួងមហាផ្ទៃដឹកនាំដោយសហរដ្ឋមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សប្រជាជន។

ខ-សមាហរណកម្មរដ្ឋបាលសាធារណៈ

បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី១រួចមក ភាគីទាំងបីបាន ធ្វើសមាហរណកម្មនៃរដ្ឋបាលសាធារណៈរបស់ខ្លួនឱ្យទៅជារដ្ឋបាលឯក ភាពតែមួយ។ វិធានការនេះបានធ្វើឱ្យរដ្ឋបាលនៅតាមក្រសួង និងតាម ខេត្តឡើងប៉ោងខ្លាំងលើសតម្រូវការជាក់ស្តែង។ អាណត្តិទី១ គឺជាអាណត្តិ បង្រួបបង្រួមជាតិ ដោយសារខ្មែរដែលរស់នៅក្នុងស្រុក និងខ្មែរដែលរស់ នៅបរទេសបានចាប់ដៃគ្នាធ្វើការប្រកួតប្រជែងគ្នាដោយមិនប្រើអាវុធ។ រាជរដ្ឋាភិបាលចម្រុះដំណើរការជាមួយគ្នាបានបីឆ្នាំ។ ជម្លោះរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនបានផ្ទុះឡើង នៅពេលដែលគណបក្ស ទាំងពីរប្រកួតប្រជែងគ្នា រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងការទាក់ទាញពួកខ្មែរក្រហមឱ្យចុះចូលជាមួយ

២-នយោបាយឈ្នះ-ឈ្នះរបស់សម្តេចហ៊ុន សែន ដើម្បីកសាង សន្តិភាពឡើងវិញនៅកម្ពុជា

ក-ការដាក់ចេញនយោបាយឈ្នះ-ឈ្នះ

សង្គ្រាមស្បែកខ្លា ៖ ក្រោយពីអ៊ុនតាក់បានដកទ័ពចេញពីកម្ពុជា សន្តិភាពនៅមិនទាន់មានពេញលេញនៅឡើយ។ ក្នុងឆ្នាំ១៩៩២ ខ្មែរក្រហម បានដកខ្លួនចេញពីដំណើរការស្វែងរកសន្តិភាព និងបានធ្វើពហិការមិន ព្រមចូលរួមការបោះឆ្នោត នៅឆ្នាំ១៩៩៣ ដោយពួកគេយកលេសថា រដ្ឋ កម្ពុជានៅបន្តគ្រប់គ្រងរដ្ឋបាលនៅនឹងកន្លែង។ ប្រជាជនដែលរស់នៅក្នុង តំបន់ខ្មែរក្រហមកាន់កាប់មិនបានចូលរួមក្នុងការបោះឆ្នោតទេ។ បន្ទាប់ពី អ៊ុនតាក់បានដកចេញពីកម្ពុជា សង្គ្រាមស្បែកខ្លានៅបន្តនៅក្នុងតំបន់ ដែល ខ្មែរក្រហមកាន់កាប់ នៅក្នុងខេត្តកំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។ ទឹកដី កម្ពុជាបន្តបែងចែកជាពីរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ពីរ ៖ រាជរដ្ឋាភិបាលកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យ។ ការប្រយុទ្ធនៅ តែបន្តទៀត នៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ។ ការចរចាវាងរាជរដ្ឋាភិបាល កម្ពុជា (សម្តេចជា ស៊ីម ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងសម្តេចហ៊ុន សែន) និងខ្មែរក្រហម (លោក ខៀវ សំផន) ដែលប្រព្រឹត្តទៅនៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ក្រោមអធិបតីភាពរបស់សម្តេចនរោត្តម សីហនុទទួលបរាជ័យ។ រាជរដ្ឋាភិបាលកម្ពុជាបានស្នើច្បាប់ ដើម្បីដាក់ក្រុមខ្មែរក្រហមឱ្យនៅក្រៅច្បាប់ ក្នុងឆ្នាំ១៩៩៤ ដើម្បីដាក់សម្ពាធពួកគេឱ្យចុះចូលជាមួយរាជរដ្ឋាភិបាល កម្ពុជា។

ការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ៖ សម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីទី២នៃរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ក្នុងគោលដៅបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយយល់ឃើញថាសង្គ្រាមនៅ កម្ពុជាមិនអាចបញ្ចប់ដោយចុងកាំភ្លើងបានឡើយ។ កងទ័ពខ្មែរក្រហមនៅ មានច្រើនកងពល ចំណែកឯកងយោធពលខេមរភូមិន្ទនៅទិសខាងលិច មានតែពីរកងពលប៉ុណ្ណោះ គឺកងពលលេខ៤ និងកងពលលេខ៦។ គោល នយោបាយឈ្នះ-ឈ្នះមានសមាសភាគ៣សំខាន់ គឺ៖ (១) ការធានាអាយុជីវិត និងរូបកាយដល់អតីតបងប្អូនខ្មែរក្រហម (ការមិនចាប់ចង មិនរើសអើង និងធ្វើទុក្ខបុកម្នេញអ្វីទាំងអស់) (២) ការធានាអាជីព និងមុខរបរ (ការ រក្សាស្ថានភាពដើមរបស់កងទ័ព ពោលគឺ រក្សារចនាសម្ព័ន្ធចាត់តាំងនៃ កងទ័ព និងរដ្ឋបាលខ្មែរក្រហម ដោយគ្មានការរុះរើ និងការធ្វើសមាហ រណកម្មនៃកងកម្លាំងប្រដាប់អាវុធខ្មែរក្រហម ចូលក្នុងកងយោធពលខេមរៈ ភូមិន្ទ ដោយគ្រាន់តែប្តូរឯកសណ្ឋានកងទ័ពពីខោអាវខ្មែរក្រហមទៅឯក សណ្ឋានកងយោធពលខេមរភូមិន្ទ និងធ្វើសមាហរណកម្មនៃរដ្ឋបាលខ្មែរ ក្រហម ចូលក្នុងរចនាសម្ព័ន្ធរដ្ឋបាលនៃរាជរដ្ឋាភិបាលកម្ពុជា) និង (៣) ការធានាកម្មសិទ្ធិ ចលនទ្រព្យ និងអចលនទ្រព្យ (ប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់ម៉ាឡៃ ទទួលបាននូវសម្បទានដីចំនួនពី៥ទៅ១០ហិកតាក្នុង មួយគ្រួសារ)។

ខ-ការរំលាយចោលអង្គការចាត់តាំងយោធា និងនយោបាយ របស់ខ្មែរក្រហម ការចុះចូលរបស់មេខ្មែរក្រហមនៅតំបន់ភ្នំឱរ៉ាល់ ៖ នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦ លោក កែវ ពង្ស ដែលជាមេខ្មែរក្រហមក្នុងតំបន់ភ្នំឱរ៉ាល់ ខេត្ត កំពង់ស្ពឺ បានចុះចូលជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២នៃរាជ រដ្ឋាភិបាលកម្ពុជា។ ដោយអនុវត្តតាមគោលនយោបាយឈ្នះ-ឈ្នះ កងកម្លាំងប្រដាប់អាវុធខ្មែរក្រហម និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត កំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តតាកែវ និង កំពតបានចូលមករួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ការបះបោរនៃប្រធានកងពលនៅប៉ៃលិន និងម៉ាឡៃ ៖ ចាប់ពីខែ មិថុនា ឆ្នាំ១៩៩៦ លោក ម៉ី ឈាន ប្រធានកងពលខ្មែរក្រហមលេខ៤១៥ និងលោក សុខ ភាព ប្រធានកងពលខ្មែរក្រហមលេខ៤៥០ នៅតំបន់ម៉ាឡៃ បានចុះចូលជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២នៃរាជរដ្ឋាភិបាល កម្ពុជា។ នៅដើមឆ្នាំ១៩៩៧ ខ្មែរក្រហមនៅតំបន់ផ្លូវជាតិលេខ៥ និងនៅ តាមតំបន់បឹងទន្លេសាបបានចុះចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ លោក អៀង សារី ដែលជាមេដឹកនាំខ្មែរក្រហមមួយរូប ត្រូវបានប្រើប្រាស់ ជាឆត្រសម្រាប់ចលនានេះចុះចូលជាមួយរាជរដ្ឋាភិបាល (លោក អ៊ុ ឈាន ធ្លាប់ធ្វើជានីរសារបស់លោក អៀង សារី)។ ដូច្នេះហើយសម្តេច ហ៊ុន សែន បានស្នើសុំសម្តេចសីហនុឡាយព្រះរាជហត្ថលេខាលើព្រះរាជក្រឹត្យលើក លែងទោសលោក អៀង សារី បន្ទាប់ពីរដ្ឋសភាពអនុម័តយល់ព្រមតាម សំឡេង២ភាគ៣។ បន្ទាប់មក កងពលខ្មែរក្រហមនៅតាមតំបន់ផ្សេងៗ ទៀត ដូចជានៅកំពត កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ សៀមរាប បន្ទាយ មានជ័យ ឧត្តរមានជ័យ និងព្រះវិហារបានចុះចូលជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២នៃរាជរដ្ឋាភិបាលកម្ពុជា។

ខ្មែរក្រហមបាត់បង់នូវការគាំទ្រពីខាងក្រៅ ៖ បន្ទាប់ពីការបង្កើត ព្រះរាជាណាចក្រកម្ពុជាទី២នៅក្នុងឆ្នាំ១៩៩៣ មហាអំណាចដែលធ្លាប់ តែគាំទ្រខ្មែរក្រហម និងផ្តល់ការឧបត្ថម្ភហិរញ្ញវត្ថុ និងគ្រឿងយុទ្ធោបករណ៍ ដល់ខ្មែរក្រហម បានឈប់ផ្តល់ការគាំទ្រដល់ពួកគេ។ ជាពិសេស ប្រទេស ដែលធ្លាប់តែផ្តល់ទឹកដីឱ្យខ្មែរក្រហមបង្កើតជំរំ និងមូលដ្ឋានសឹក និងមាន ទំនាក់ទំនងពាណិជ្ជកម្មជាមួយពួកគេក៏ដាក់សម្ពាធទៅលើពួកខ្មែរក្រហម ដោយបញ្ឈប់រាល់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ការបែកបាក់ផ្ទៃក្នុងក្បាលម៉ាស៊ីនដឹកនាំខ្មែរក្រហម ៖ ខ្មែរក្រហម បន្តធ្វើសង្គ្រាមតាមតំបន់ស្បែកខ្លាជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងបរិបទ នៃសង្គ្រាមឈ្លប រចនាសម្ព័ន្ធដឹកនាំខ្មែរក្រហមដំណើរការ តាមគោលការណ៍ ស្វ័យភាពតាមតំបន់។ ដូច្នេះចលនាចុះចូលនៃមេកងពលខ្មែរក្រហមតាម តំបន់បានធ្វើឱ្យមេខ្មែរក្រហមលែងទុកចិត្តគ្នា បែកបាក់សាមគ្គីផ្ទៃក្នុង និង ធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំខ្មែរក្រហមមានការរង្គោះរង្គើរ។ ការចុះចូលរបស់ លោក អៀង សារី នៅឆ្នាំ១៩៩៦ ធ្វើឱ្យមេដឹកនាំខ្មែរក្រហមបែកបាក់គ្នា និងលែងទុកចិត្តគ្នា។ ក្នុងឆ្នាំ១៩៩៧ ប៉ុល ពតបានបញ្ជាឱ្យសម្លាប់លោក សុន សេន ទាំងគ្រួសារ។ ដោយសាររឿងនេះ តាម៉ុកក៏ចាប់ប៉ុល ពតមកកាត់ ទោសនៅអន្លង់វែង។ បន្ទាប់មក តាម៉ុកក៏ផ្តាច់ខ្លួន ដើម្បីបង្កើតតំបន់ស្វយ័ត នៅអន្លង់វែង។

ការចុះចូលរបស់មេដឹកនាំខ្មែរក្រហម ៖ ស្ថិតនៅក្នុងភាពឯកោ ដោយ បាត់បង់ការគាំទ្រពីខាងក្រៅ និងការគាំទ្រខាងក្នុងប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមបានយល់ព្រមចូល ជួបសម្ដេចហ៊ុន សែន ដែលទើបនឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី អាណត្តិទី២។ លោក ខៀវ សំផន ប្រធានរដ្ឋ និងជានាយករដ្ឋមន្ត្រី លោក នួន ជា ប្រធានរដ្ឋសភា និងគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលខ្មែរក្រហមបាន ចុះចូលជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាល ទី២ នៅឯនិវេសនដ្ឋានរបស់សម្តេចនៅឯទីក្រុងតាខ្មៅ។ ជំនួបនេះបានធ្វើ សារសំខាន់ៗចំនួន៣គឺ ៖ (១) កម្លាំងខ្មែរក្រហមដែលនៅសេសសល់ត្រូវ បញ្ឈប់ការប្រយុទ្ធ និងត្រូវចុះចូលមករួមរស់ ជាមួយរាជរដ្ឋាភិបាល (២) ជម្រាបជូនប្រជាជនកម្ពុជាថា សង្គ្រាម៣ទសវត្សរ៍ត្រូវបានបញ្ចប់ទាំងស្រុង និង (៣) ធុរជន និងវិនិយោគិនអាចមកវិនិយោគនៅកម្ពុជា ហើយភ្ញៀវ ទេសចរអាចមកទស្សនាកម្ពុជាបានហើយ។

៣-ការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការបិទទំព័រប្រវត្តិសាស្ត្រ ខ្មៅងងឹត

ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ការបង្កើតតុលាកាកូនកាត់ ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ សហប្រជាជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០០៣ ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បី កាត់ទោសមេដឹកនាំខ្មែរក្រហម ដោយមានសហចៅក្រមស៊ើបអង្កេត និង សហព្រះរាជអាជ្ញាជាជនជាតិខ្មែរ និងជាបរទេស។

សំណុំរឿងតុលាការ

សំណុំរឿង០០១ ៖ កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ ជាជនជាប់ចោទក្នុងសំណុំរឿង០០១។ អង្គជំនុំជម្រះសាលាដំបូងរកឃើញ ថាឌុចមានពិរុទ្ធភាពពីបទ ៖ (១) ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (ការ សម្លាប់រង្គាល ការធ្វើឱ្យទៅជាទាសករ ការធ្វើទារុណកម្ម និងអំពើអមនុស្ស ធម៌ផ្សេងៗទៀត) (២) ការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុង ហ្សឺណែវ ឆ្នាំ១៩៤៩ លើឧក្រិដ្ឋកម្មមួយចំនួនដូចជា ៖ ការធ្វើមនុស្សឃាត ដោយចេតនា ការធ្វើទារុណកម្ម និងការធ្វើបាបដោយអមនុស្សធម៌។ល។ អង្គជំនុំជម្រះសាលាដំបូងបានកាត់ទោសឱ្យគាត់ជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ និងបានបន្ថយទោសជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ។

សំណុំរឿង០០២ ៖ អតីតមេដឹកនាំខ្មែរក្រហមពីរនាក់កំពុងស្ថិតនៅ ក្នុងដំណាក់កាលជំនុំជម្រះនៃសំណុំរឿង០០២៖ (១) នួន ជា អតីតប្រធាន រដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្ត កម្ពុជា និង និង (២) ខៀវ សំផន រំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ជនជាប់ចោទទាំងពីរត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងវៀតណាម។ ជនជាប់ចោទពីរនាក់ផ្សេងទៀតគឺ អៀង សារី និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ ក៏ជាផ្នែកមួយនៃសំណុំរឿង០០២ផងដែរ។ កិច្ចដំណើរការនីតិវិធី ប្រឆាំងនឹងអៀង សារីត្រូវបានបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ក្រោយពីគាត់បានស្លាប់នៅថ្ងៃដដែលនេះ។ អៀង ធីរិទ្ធត្រូវបានបញ្ជូនទៅ ជំនុំជម្រះ ប៉ុន្តែក្រោយមកត្រូវបានរកឃើញថា ពុំមានសម្បទាអាចចូលរួម ក្នុងការជំនុំជម្រះបានទេ ដោយសារតែជំងឺវង្វេងស្មារតី។ នួន ជា និងខៀវ សំផនត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សំណុំរឿង០០៣ ៖ មាស មុត និងស៊ូ ម៉េត ត្រូវបានគេដាក់ឈ្មោះថា ជាជនសង្ស័យក្នុងសំណុំរឿង០០៣។ ការស៊ើបអង្កេតរបស់តុលាការប្រឆាំង លោក ស៊ូ ម៉េតត្រូវបានបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីគាត់ បានស្លាប់។ លោក មាស មុត ត្រូវបានចោទប្រកាន់ដោយកំបាំងមុខនៅក្នុង ខែមីនា ឆ្នាំ២០១៥។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ សហចៅក្រមស៊ើប អង្កេតអន្តរជាតិបានបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ប្រឆាំងនឹង មាស មុត។ មាស មុតជាសមាជិកគណៈមជ្ឈិមលេខាធិការរង លេខាកងពល ១៦៤ (រាប់បញ្ចូលទាំងកងទ័ពជើងទឹក) លេខាស្វយ័តកំពង់សោម។

សំណុំរឿង០០៤ ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ សហព្រះរាជ អាជ្ញាអន្តរជាតិបានដាក់ដីកាបញ្ជូនរឿងឱ្យស៊ើបសួរចំនួន២ទៅសហចៅក្រម ស៊ើបអង្កេតស្នើសុំឱ្យបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជន សង្ស័យចំនួនប្រាំរូបទៀត។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ សហចៅក្រមស៊ើប អង្កេតអន្តរជាតិបានចោទប្រកាន់លោក ឃឹម ទិត្យ នៅក្នុងសំណុំរឿង ០០៤។ ឃឹម ទិត្យ គឺជាបុគ្គលមានអំណាចម្នាក់នៅភូមិភាគនិរតី ដោយ បានឡើងពីអនុលេខាស្រុកគិរីវង់ដល់លេខាស្រុក និងបន្ទាប់មកទៀតបាន ឡើងជាអនុលេខា និងលេខាតំបន់១៣។ គាត់បានត្រួតត្រាបណ្តាស្រុកនានាដែលមានមន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្សជាច្រើនស្ថិតនៅក្នុង នោះ។ សហព្រះរាជអាជ្ញាជាតិប្រកាន់ជំហរថា ឃឹម ទិត្យ មិនស្ថិតនៅក្នុង យុត្តាធិការបុគ្គលរបស់អ.វ.ត.កឡើយ ដោយគាត់មិនមែនជាមេដឹកនាំជាន់ ខ្ពស់កម្ពុជាប្រជាធិបតេយ្យឡើយ។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៥ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចោទប្រកាន់អ្នកស្រី អឹម ចែម ដោយកំបាំងមុខនៅក្នុងសំណុំរឿង០០៤។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសា-មញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.

ក) បានចេញការពិចារណារបស់ខ្លួនលើ ពាក្យបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ប្រឆាំងនឹងដីកា ដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ដែលបានសម្រេចលើក លែងការចោទប្រកាន់ប្រឆាំងនឹង អ៊ុម ចែម លើបទល្មើសព្រហ្មទណ្ឌនានា ដោយមូលហេតុមិនមានយុត្តាធិការបុគ្គល។ ស៊ឹម ចែម ជាលេខាស្រុកព្រះ នេត្រព្រះ និងអនុលេខាតំបន់៥នៃភូមិភាគពាយ័ព្យ។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចោទប្រកាន់អោ អាន នៅក្នុងសំណុំរឿង០០៤ពីបទឧក្រិដ្ឋកម្ម ៖ (១) អំពើប្រល័យពូជសាសន៍លើជនជាតិចាម (២) ឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ ដែលប្រព្រឹត្តទៅនៅភូមិភាគកណ្តាល (ឧត្តរចាស់) ជាពិសេសនៅ កន្លែងសម្លាប់មនុស្សគោគព្រីង នៅមន្ទីរសន្តិសុខវត្តអូរត្រកួន និងកន្លែង ដទៃទៀតនៅខេត្តកំពង់ចាម។ អោ អានជាអនុលេខាភូមិភាគកណ្តាល និងជាលេខាតំបន់៤១៕

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print