ឃាត់ខ្លួនបុរសម្នាក់ក្រោយដេីរយកលុយដាក់ខែអាជីវករលក់ដូរតាមតូបមុខរោងចក្រ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដែលបានដេីរយកលុយដាក់ខែពីអាជីវករលក់ដូរតាមតូបនៅចំណុចមុខរោងចក្រអាមេរិកកាំង​ តាមផ្លូវ៣០ម៉ែត្រ​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានកម្លាំងអាជ្ញាធរឃាត់ខ្លួន​ នឹងចាត់ការតាមនីតិវិធី​ នៅព្រឹកថ្ងៃទី៣​ ខែកុម្ភះ​ ឆ្នាំ២០២៥​ ។

លោកប៉ាង​ លីដា​ អភិបាលរងខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅមុខរោងចក្រអាមេរិកកាំង​ ថាមានបុរសម្នាក់បានដេីរយកលុយដាក់ខែក្នុងមួយតូប៥០ម៉ឺនរៀល​ ដេីម្បីជាថ្នូរដោះដូរឲ្យបានលក់ដូរនៅទីនោះ​ ។ នៅព្រឹកថ្ងៃទី៣​ ខែកុម្ភះ​ លោក​ បានដឹកនាំកម្លាំងចុះទៅទីតាំងខាងលេីនឹងបានទំនាក់ទំនងទៅបុរសខាងលេីសួរនាំ​ជំវិញបញ្ហានេះ។
នៅចំពោះមុខអាជ្ញាធរបុរសខាងលេីបានសារភាពថា​ រូបគាត់ពិតជាបានដេីរយកលុយពីបងប្អូនអាជីវករពិតប្រាកដមែន។

បច្ចុប្បន្នបុរសខាងលេីត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាក់ការតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print