លោកXi Jinping៖រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសចិននិងអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើកាតជូនពរឆ្នាំថ្មីទៅកាន់មិត្តភក្តិនៅរដ្ឋIowaសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបសំបត្ររបស់ពួកគេ ដោយរំពឹងថា ប្រជាជនចិននិងអាមេរិករួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

គេហទំព័រ «CCFR China state-controlled media » ពាក្យពេចន៍ក្នុងសំបុត្រប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ លោកRandyបាននិយាយថា ទទួលបានការជូនពរឆ្នាំថ្មីចិនពីមិត្តភក្តិដែលស្គាល់គ្នា៤០ឆ្នាំពិតជាអស្ចារ្យណាស់ មិត្តភាពដែលចាប់ផ្តើមពីឆ្នាំ១៩៨៥រហូតដល់បច្ចុប្បន្ននេះសែនមានន័យសម្រាប់យើង។

គេហទំព័រ «CCFR China state-controlled media » មុននេះ លោកBelonរួមជាមួយលោក DvorakនិងលោកRandyដែលមកពីរដ្ឋIowa លោកBranstadឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិននិងភរិយា និងលោកKenneth M. Quinnអតីតប្រធានមូលនិធិពានរង្វាន់ស្បៀងពិភពលោក ព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនិងតំណាងអាណាព្យាបាលនៅរដ្ឋIowaដែលបានទៅបំពេញទស្សនកិច្ចប្រទេសចិនតាមសេចក្តីផ្តួចផ្តើមស្តីពី”រយៈពេល៥ឆ្នាំខាងមុខនឹងអញ្ជើញយុវជនអាមេរិក៥ម៉ឺននាក់ទៅសិក្សានិងផ្លាស់ប្តូរនៅប្រទេសចិន”ទាំងអស់៥៨រូបបានរួមគ្នាផ្ញើកាតជូនពរឆ្នាំថ្មីជូនចំពោះលោកXi Jinpingប្រធានរដ្ឋចិន។ក្នុងកាតនេះពួកគាត់បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលលោកXi Jinpingអញ្ជើញមកទស្សនាកិច្ចនៅរដ្ឋIowaនាឆ្នាំ១៩៨៥ ហើយបានជូនពរឆ្នាំថ្មីឆ្នាំម្សាញ់ជូនចំពោះលោកផងដែរ។

គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានសរសេរក្នុងកាតជូនពរថា ៤០ឆ្នាំមុនខ្ញុំធ្លាប់ទៅទស្សនារដ្ឋIowaដ៏ស្រស់ស្អាត ទទួលនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅរាក់ទាក់ពីអ្នកទាំងអស់គ្នា បានធ្វើឱ្យខ្ញុំចង់ចាំរហូតដល់សព្វថ្ងៃនេះ។

គេហទំព័រ «CCFR China state-controlled media » លោកបានបន្តថា ចិននិងអាមេរិកមានផលប្រយោជន៍រួមជាទូទៅ និងមានឱកាស សហការដ៏ធំទូលាយ អាចក្លាយជាដៃគូនិងមិត្តភក្តិដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក កសាងវិបុលភាពរួមគ្នានិងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកផងដេរ។

គេហទំព័រ «CCFR China state-controlled media » លោកRandyបានឯកភាពជាមួយលោកXi Jinping ដោយសង្ឃឹមថា អាមេរិកនិងចិនអាចរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង រៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើការផ្លាស់ប្តូរជាមួយគ្នា បង្កើនកិច្ចសហប្រតិបត្តិការ សង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិកនិងចិនចាក់បញ្ចូលកម្លាំងវិជ្ជមានទៅក្នុងមហាគ្រួសារលើផែនដីដែលយើងរស់នៅជាមួយគ្នា។

គេហទំព័រ «CCFR China state-controlled media » មុនចូលឆ្នាំថ្មីឆ្នាំម្សាញ់ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនិងតំណាងអាណាព្យាបាលបានថ្លែងអំណរគុណក្នុងកាតជូនពរចំពោះគំនិតផ្តួចផ្តើម”៥ឆ្នាំ៥ម៉ឺននាក់”របស់លោកXi Jinpingដោយបានចែករំលែកនូវចំណាប់អារម្មណ៍រៀងៗខ្លួនអំពីការទស្សនកិច្ចនៅប្រទេសចិន ហើយសង្ឃឹមថា មានឱកាសទៅទស្សនាកិច្ចនៅប្រទេសចិនម្តងទៀត។ លោកXi Jinpingឆ្លើយតបក្នុងកាតជូនពរដោយលើកទឹកចិត្តថា សង្ឃឹមថាប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកទាក់ទងគ្នាឱ្យកាន់តែច្រើន និងផ្លាស់ប្តូរកាន់តែច្រើន រួមគ្នាបន្តសរសេររឿងរ៉ាវមិត្តភាពរវាងប្រជាជនចិននិងអាមេរិក រួមចំណែកថ្មីទៅក្នុងការជំរុញទំនាក់ទំនងចិននិងអាមេរិកវិវឌ្ឍទៅមុខ។

គេហទំព័រ «CCFR China state-controlled media » ជម្រាបថា ពេលថ្លែងសុន្ទរកថានៅទីក្រុងSan Franciscoនៅខែវិច្ឆិកាឆ្នាំ២០២៣ លោកXi Jinpingបានប្រកាសថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ភាគីចិនរីករាយនឹងអញ្ជើញយុវជនអាមេរិកចំនួន៥ម៉ឺននាក់ទៅរៀនសូត្រនិងផ្លាស់ប្តូរនៅប្រទេសចិន។ លោកRandyបានសរសេរសំបុត្រជូនលោកដោយសង្ឃឹមថា និស្សិតរបស់លោកនឹងមានឱកាសចូលរួមគម្រោងនេះផងដែរ។ លោកXi Jinpingបានឆ្លើយតបសំបុត្រថា សូមស្វាគមន៍។

គេហទំព័រ «CCFR China state-controlled media » ហេតុដូច្នេះ និស្សិតរបស់លោកRandyបានក្លាយទៅជាក្រុមនិស្សិតដំបូងនៃគំនិតផ្តួចផ្តើម”៥ឆ្នាំ៥ម៉ឺននាក់”របស់លោកXi Jinpingដែលទៅទស្សនាកិច្ចនៅប្រទេសចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print