ភ្នំពេញ ៖ ប្រកាន់យកលទ្ធិសង្គមនិយម។ នៅទសវត្សរ៍ឆ្នាំ៥០ និង៦០ លទ្ធិកុម្មុយនីស្ត និងសង្គមនិយមកំពុងតែពេញនិយមក្នុងចំណោមយុវជន និងនិស្សិត។ សមាជិកក្លឹបនេះមានសាឡុត ស ហៅប៉ុល ពត ដែលរៀនមិនចប់បាន សញ្ញាបត្រវិស្វករ តែចូលចិត្តអានស្នាដៃរបស់ម៉ាក្ស អៀង សារី ដែលរៀន នៅវិទ្យាស្ថានសិក្សានយោបាយនៅប៉ារីស ហ៊ូ យន់ ដែលទទួលបានសញ្ញា ប័ត្របណ្ឌិតសេដ្ឋកិច្ច មកពីសាកលវិទ្យាល័យប៉ារីសនៅឆ្នាំ១៩៥៥ ខៀវ សំផន ដែលទទួលបានសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ចមកពីសាកលវិទ្យាល័យ ប៉ារីស និងសុន សេន ដែលរៀនខាងផ្នែកអប់រំ និងអក្សរសិល្ប៍ និងហ៊ូ នឹម ដែលទទួលបានសញ្ញាប័ត្របណ្ឌិតនីតិសាស្ត្រនៅសាកលវិទ្យាល័យភ្នំពេញ ហើយបានសរសេរសៀវភៅស្តីពីសហករណ៍។
ហ៊ូ យន់ចូលចិត្តមនោគមវិជ្ជាម៉ាក្សតាំងពីយុវភាពម៉្លេះ។ នៅប៉ារីស ក្នុងទសវត្សរ៍៥០ គាត់សេពគប់តែជាមួយពួកឆ្វេងនិយម។ នៅក្នុងនិក្ខេបបទ បណ្ឌិតរបស់គាត់ «កសិករកម្ពុជា និងគម្រោងទំនើបកម្ម (La paysannerie du cambodge et ses projets de moderisation)» លោកបានសិក្សាពីការ រៀបចំសហករណ៍ ដែលអាចធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជាបាន។ ហ៊ូ យន់ជាបញ្ញវន្តខ្មែរក្រហមម្នាក់ ដែលប្រកាន់ទ្រឹស្តីរឹងរូស និងមានទំនាស់ ក្នុងជួរខ្មែរក្រហមដូចគ្នា។ ចំណែកឯខៀវ សំផនបានការពារនិក្ខេបបទ បណ្ឌិតនៅក្នុងឆ្នាំ១៩៥៩ ដែលមានចំណងជើងថា «សេដ្ឋកិច្ចកម្ពុជា និង បញ្ហាឧស្សាហូបនីយកម្ម (L’économie du Cambodge et ses problèmes d’industrialisation) »។
គំនិតសំខាន់ៗនៅក្នុងនិក្ខេបបទបណ្ឌិតទាំងពីរនេះបានក្លាយទៅជា ប្រធានបទនៃគោលនយោបាយសេដ្ឋកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ហ៊ូ យន់ចាត់ទុកកសិករជាវណ្ណៈ ដែលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងទំនើបកម្ម ដោយទាត់ចោលមតិដែលថា ទីក្រុងនិងឧស្សា ហូបនីយកម្ម គឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍ។ ចំណែកឯខៀវ សំផន វិញយល់ឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហូបនីយកម្មត្រូវចាប់ផ្តើម ពីគោលនយោបាយខ្លួនទីពឹងខ្លួន និងការបញ្ចប់ជាស្ថាពរនូវការពឹងផ្អែក លើសេដ្ឋកិច្ចនៃប្រទេសរីកចម្រើន។ ម្យ៉ាងវិញទៀត ខៀវ សំផនចាត់ទុក ការងារទីក្រុង ដូចជាមន្ត្រីរាជការ ពាណិជ្ជករ និងធនាគារិក សុទ្ធសឹងតែ អ្នកដែលបំពេញការងារដែលគ្មានផលិតភាព។ លោកចាត់ទុកសកម្មភាព ទាំងនេះមិនបានផ្តល់តម្លៃបន្ថែមអ្វីទាំងអស់ដល់សង្គម ហើយគឺជាអ្នកដែល កេងប្រវ័ញ្ចលើសកម្មភាពផលិតកម្មដទៃទៀត ដូចជាកសិកម្ម សិប្បកម្ម និង ឧស្សាហកម្មធុនតូចជាដើម និងគ្មានផលប្រយោជន៍អ្វីដល់សង្គមឡើយ។
គ-នយោបាយនៃរបបកម្ពុជាប្រជាធិបតេយ្យ
ដោយកម្ពុជា គឺជាប្រទេសកសិកម្ម ការធ្វើសមូហភាវូបនីយកម្ម (Collectivization) កសិកម្មបានក្លាយជាគោលនយោបាយស្នូលនៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលមានគោលដៅកសាងសង្គមកុម្មុយនីស្តមួយ ដែលគ្មានវណ្ណៈ គ្មានកម្មសិទ្ធឯកជន គ្មានទីផ្សារគ្មានការជិះជាន់ គ្មាន គម្លាតរវាងអ្នកមាននិងអ្នកក្រ និងប្រជាជនរស់នៅដោយស្មើភាពគ្នា ដោយ អនុត្តនូវគោលការណ៍ «កាត់ក្បាលតម្រូវតាមមួក»។
គោលនយោបាយមហាលោតផ្លោះមហាអស្ចារ្យ ៖ តាមទ្រឹស្តីកុម្មុយនីស្ត បដិវត្តន៍ត្រូវចែកជាពីដំណាក់កាល ៖ (១) នៅដំណាក់កាលដំបូង ពួក ប៉ុល ពតបានអនុវត្តនូវបដិវត្តន៍ប្រជាជនប្រជាធិបតេយ្យ (១៩៧០-១៩៧៥) ក្នុងគោលដៅប្រមូលកម្លាំងទាំងអស់ឱ្យជួយគាំទ្របុព្វហេតុបដិវត្តន៍ ដើម្បី ផ្តួលរំលំរបបចាស់។ នៅក្នុងដំណាក់កាលនេះ ពួកប៉ុល ពតពឹងផ្អែកលើ សម្តេចសីហនុ និងកងទ័ពវៀតណាមខាងជើង ក្នុងការកៀរគរកម្លាំងមហា ជន ដើម្បីផ្តួលរំលំរបបលន់ នល់ (២) នល់ (២) នៅក្នុងដំណាក់កាលទីពីរ (១៩៧៥-១៩៧៦) ពួកខ្មែរក្រហមបានកសាងកម្លាំងស្នូល សម្រាប់ការធ្វើបដិវត្តន៍ សង្គមនិយម ពោលគឺការដណ្តើមអំណាចដឹកនាំពីសម្តេចសីហនុ ដើម្បីបក្សគ្រប់គ្រង។
ការកសាងសង្គមថ្មីត្រូវឆ្លងកាត់ពីរដំណាក់កាល ៖ ដំណាក់កាល សង្គមនិយម និងដំណាក់កាលកុម្មុយនីស្តនិយម។ សម្រាប់ប្រទេសខ្លះ មុននឹងទៅដល់សង្គមនិយម គេត្រូវឆ្លងកាត់ដំណាក់កាលអន្តរកាលឈាន ទៅសង្គមនិយមសិន។ មុននឹងទៅដល់កុម្មុយនីស្ត គេត្រូវឆ្លងកាត់ដំណាក់ កាលសង្គមនិយមសិន (សមូហភាវូបនីយកម្ម ឧស្សាហូបនីយកម្ម កម្មសិទ្ធិ សង្គមនិយម (រដ្ឋ សហករណ៍ និងគ្រួសារ) តែនៅមានទីផ្សារ ការប្រើប្រាស់ រូបិយវត្ថុ និងនៅមានរដ្ឋ និងវណ្ណៈ)។ គ្មានប្រទេសណាបានទៅដល់ដំណាក់ កាលកុម្មុយនីស្តនិយមឡើយ ក៏ប៉ុន្តែតាមទ្រឹស្តីកុម្មុយនីស្ត គឺជាដំណាក់កាល ដែលគ្មានរដ្ឋ គ្មានវណ្ណៈ គ្មានទីផ្សារ គ្មានរូបិយវត្ថុ ហើយផលិតភាពកើន ឡើងដល់កំពូល ដែលប្រជាជនធ្វើការតាមសមត្ថភាព តែទទួលផលតាម តម្រូវការ។ ពួកប៉ុល ពតបានដាក់ចេញនូវគោលដៅឈានទៅដល់ដំណាក់ កាលកុម្មុយនីស្តតែម្តង ដោយមិនចាំបាច់ឆ្លងកាត់សង្គមនិយម ដោយអនុវត្ត តាមទ្រឹស្តី«មហាលោតផ្លោះមហាអស្ចារ្យ»។
នយោបាយសេដ្ឋកិច្ចឯករាជ្យម្ចាស់ការ ៖ នយោបាយសេដ្ឋកិច្ចខ្មែរ ក្រហមមានពីរដំណាក់កាល ៖ (១) ដកសេដ្ឋកិច្ចខ្មែរពីប្រព័ន្ធសេដ្ឋកិច្ច ពិភពលោក ដែលមានការជិះជាន់ និងលុបបំបាត់ការពឹងពាក់ (dependency) ទាំងស្រុងនៃសេដ្ឋកិច្ចកម្ពុជាទៅលើសេដ្ឋកិច្ចពិភពលោក ដោយអនុវត្ត នយោបាយឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួន និងការធ្វើសមូហភាវូបនីយកម្ម កសិកម្ម និងជាតូបនីយកម្មឧស្សាហកម្ម និងសេវាកម្ម។ ដំណាក់កាលនេះ គេត្រូវបង្កើតមូលដ្ឋានបច្ចេកទេស សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម ស៊ីជម្រៅ ហើយសមូហភាវូបនីយកម្មកសិកម្មបង្កើតនូវលក្ខខណ្ឌអំណោយ ផល សម្រាប់ការកសាងមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា (២) នៅដំណាក់ កាលទី២ នៅពេលដែលសេដ្ឋកិច្ចខ្មែរសម្រេចបាននូវឯករាជ្យម្ចាស់ការ (Independent) ហើយ ទើបត្រូវបញ្ចូលសេដ្ឋកិច្ចកម្ពុជាទៅក្នុងប្រព័ន្ធសេដ្ឋ-កិច្ចពិភពលោកវិញ។
ការធ្វើសមូហភាវូបនីយកម្មកសិកម្មនៅក្នុងបរិបទកម្ពុជា គឺដើម្បីរំដោះ ប្រជាកសិករឱ្យរួចផុតពីបំណុល ដែលកសិករក្រក្រីជំពាក់ម្ចាស់ដី។ បំណុល ត្រូវបានលោក ហ៊ូ យន់ចាត់ទុកថាជាឧបសគ្គមួយយ៉ាងសំខាន់ក្នុងការធ្វើ ទំនើបកម្មកសិកម្ម ហើយការធ្វើសមូហភាវូបនីយកម្មកសិកម្មជួយរំដោះ កសិករក្រីក្រពីការជិះជាន់របស់ម្ចាស់ដី។
ឃ-បដិវត្តន៍សង្គមនិយម
បដិវត្តន៍កសិករ ៖ ពួកខ្មែរក្រហមបានជ្រើសរើសបដិវត្តន៍សង្គម និយមជាមាគ៌ាដើម្បីអភិវឌ្ឍកម្ពុជា។ តាមទ្រឹស្តីបដិវត្តន៍ម៉ាក្សឡេនីន វណ្ណៈ កម្មករគឺជាវណ្ណៈបដិវត្តន៍។ ក៏ប៉ុន្តែ ពួកខ្មែរក្រហមយល់ថាក្នុងបរិបទកម្ពុជា កសិករ គឺជាប្រភពនៃថាមពលមិនចេះរីងស្ងួត ហើយបដិវត្តន៍កម្ពុជាមិន អាចធ្វើទៅបាន ដោយគ្មានកសិករឡើយ ហើយគេត្រូវប្រើកសិករ ដើម្បី លើកកម្ពស់ និងរក្សាសាមគ្គីភាពនៃវណ្ណៈពលករ។ កសិករ គឺជាវណ្ណៈឈាន មុខរបស់បដិវត្តន៍។ បដិវត្តន៍កម្ពុជា គឺជាបដិវត្តន៍កសិករ។ នេះគឺជាចំណុច គន្លឹះនៃភាពខុសគ្នារវាងលទ្ធិឡេនីននិយម និងលទ្ធិម៉ៅនិយម។ ឡេនីន ចាត់ទុកកម្មករជាវណ្ណៈឈានមុខ ដោយសារកម្មករគ្មានកម្មសិទ្ធិ ពោលគឺ ជាវណ្ណៈអធន ហើយកសិករដែលមានកម្មសិទ្ធិលើដីធ្លី និងមធ្យោបាយ ផលិតកម្ម គឺជាវណ្ណៈអភិជនតូចតាច។ ដោយឡែក លទ្ធិម៉ៅនិយមចាត់ ទុកកសិករជាវណ្ណៈអធនឈានមុខ ដែលជាវណ្ណៈក្រីក្រដូចកម្មករដែរ។
ការធ្វើសមូហភាវូបនីយកម្មកសិកម្ម ៖ ចាប់ពីឆ្នាំ១៩៧៣មក គណៈ កម្មការកណ្តាលនៃបក្សកុម្មុយនីស្តកម្ពុជាបានចេញគោលនយោបាយស្តី ពីការធ្វើសមូហភាវូបនីយកម្មកសិកម្មនៅក្នុងតំបន់រំដោះ ដែលខ្មែរក្រហម គ្រប់គ្រង។ ដីស្រែត្រូវយកទៅដាក់រួម ហើយគេបង្កើតសហករណ៍សម្រាប់ បង្កបង្កើនផល ដោយយកមធ្យោបាយផលិតកម្មទាំងអស់មានគោ ក្របី៕ (នៅមានត)