អំពើហិង្សាកើតឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា

ចែករំលែក៖

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី បានចោទប្រកាន់ទៅលើប្រទេសប៉ាគីស្ថាន ជាអ្នកបង្ករឲ្យមានអំពើហិង្សាកើតឡើងនៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ក្នុងពេលឥណ្ឌាប្រារពបុណ្យឯករាជ្យជាតិ។ អំពើហឹង្សានោះបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៩នាក់ នៅក្នុងការប៉ះទង្គិចហិង្សាជាច្រើនកន្លែងនៅតំបន់កាស្មៀ។

នេះគឺជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីឥណ្ឌា បានលើកឡើងអំពីវិបត្តិនៅតំបន់ភាគនិរតី ប៉ាគីស្ថាន ដើម្បីវាយប្រហារនិងរិះគន់ប្រទេសជិតខាងជាអតីតគូសត្រូវនឹងគ្នានោះ។ ពោលគឺខុសពីទម្លាប់មុនៗ ដែលលោកតែងកាយកប់ដោយខិតខំបង្ហាញតែភាពជិតស្និទ្ធ ប្រកាន់យកជំហរបើកចំហរទទួលស្វាគមន៍ និងហ៊ានដល់ទៅឆ្លៀតបំពេញទស្សនកិច្ចប្រមុខដឹកនាំ ប៉ាគីស្ថានដល់ផ្ទះផង។ នៅពេលថ្លែងសារជាប្រពៃណីទៅកាន់ពលរដ្ឋក្នុងថ្ងៃបុណ្យជាតិ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានរាលដាលវាយប្រហាររិះគន់ប៉ាគីស្ថាន ថា បានរំលោភសិទ្ធិមនុស្សក្នុងតំបន់ដែលមានចលនាប៉ះបោរចង់ផ្តាច់ទឹកដី Baloutchistan។ ជាប្រសាសន៍ដែលបង្ហាញពីរបត់ថ្មីនៃនយោបាយសង្គ្រាមការទូត ឥណ្ឌា-ប៉ាគីស្ថានផង និងការវាយបកទៅលើក្រុងអ៊ិស្លាម៉ាបាត ដែលបានចោទប្រកាន់ឥណ្ឌា ដូចគ្នាថា រំលោភសិទ្ធិមនុស្សនៅតំបន់ជាប់ជម្លោះកាស្មៀរ។

តំបន់កាស្មៀរ បានធ្លាក់ក្នុងអំពើហិង្សាជាថ្មីឡើងវិញ នារយៈប៉ុន្មានអាទិត្យចុងក្រោយនេះ។ គិតចាប់ពីខែកក្កដា មក ជនស៊ីវិលជាង ៦០នាក់បានស្លាប់ នៅក្នុងការបង្ក្រាបបាតុករយ៉ាងហិង្សាពីសំណាក់ប៉ូលិស។ ហើយនៅថ្ងៃម្សិលមិញនេះទៀត ការប៉ះទង្គិចជាមួយយោធា និងបាតុករ បានធ្វើឲ្យមនុស្ស ៩នាក់ស្លាប់ ក្នុងនោះម្នាក់ជាក្មេងជំទង់ផង។ ប្រព័ន្ធអ៊ីនធ័រណែត ទូរស័ព្ទដៃ ត្រូវបិទខ្ទប់ ប៉ូលិសឥណ្ឌារាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីការពារសណ្តាប់ធ្នាប់ ព្រោះត្រូវនឹងថ្ងៃបុណ្យឯករាជ្យជាតិផង។

បន្ទាប់មក ការប៉ះទង្គិចក៏បានរាលដាលទៅដល់តំបន់ជាប់ជម្លោះជាមួយប៉ាគីស្ថាន ពីសំណាក់ពួកឧទ្ទាម (ប៉ាគីស្ថាន) ដែលឆ្លងបន្ទាប់ព្រំដែនវាយឆ្មក់ ធ្វើឲ្យមេបញ្ជាការឥណ្ឌាម្នាក់ស្លាប់ ។ ខាងប៉ាគីស្ថានមានស្លាប់ប្រាំនាក់ បើទោះបីជាបម្រាមគោចរក៏ដោយ។ ឥណ្ឌានិងប៉ាគីស្ថាន ឈ្លោះគ្នាព្រោះតំបន់កាស្មៀរ តាំងពីឆ្នាំ១៩៤៧ មក ទាមទារគ្រប់គ្រងបូរណភាពដែនដីភ្នំនេះ។ ពួកឧទ្ទាមតែងប្រយុទ្ធជាមួយទាហ៊ានឥណ្ឌាដើម្បីទាមទារឯករាជ្យ ឬ ដើម្បីបានងាកទៅស្និទ្ធនឹងប៉ាគីស្ថាន៕

A masked Kashmiri protester throws stones at a police vehicle during a protest in Srinagar, Indian controlled Kashmir, Saturday, July 9, 2016. Indian authorities imposed an indefinite curfew in most parts of Kashmir on Saturday, a day after government forces killed the top rebel commander in the disputed Himalayan region, officials said, describing it as a major success against rebels fighting Indian rule. (AP Photo/Mukhtar Khan)

1 (2)

Kashmiri Muslim protesters run for cover as a tear gas shell fired by Indian policemen explodes near them in Srinagar, Indian controlled Kashmir, Monday, July 11, 2016. Indian authorities were struggling Monday to contain protests by Kashmiris angry after several people were killed in weekend demonstrations, as youths defied a curfew to rally in the streets against the killing of a top anti-India rebel leader. (AP Photo/Dar Yasin)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print