ក្រោមសម្ពាធពីសហរដ្ឋអាមេរិក ប្រធានាធិបតីប៉ាណាម៉ាបានប្រកាសដកខ្លួនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន

ចែករំលែក៖

ប្រធានាធិបតីប៉ាណាម៉ាលោក Jose Raul Mulino បានប្រកាសដោយមិននឹកស្មានដល់ថា លោកនឹងមិនបន្តកិច្ចព្រមព្រៀងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដោយក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេដែលដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg លោក Mulino បានប្រកាសពីការសម្រេចចិត្តនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី 2 ខែកុម្ភៈ ម៉ោងក្នុងស្រុក។
ប៉ាណាម៉ាគឺជាប្រទេសអាមេរិកឡាទីនដំបូងគេដែលបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ អតីតប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែវិច្ឆិកា ឆ្នាំ 2017 ហើយបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនឹងបន្តដោយស្វ័យប្រវត្តិក្នុងដំណាក់កាលបីឆ្នាំ លុះត្រាតែភាគីណាមួយប្រកាសពីការបញ្ចប់។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក Donald Trump បានចោទប្រកាន់រដ្ឋាភិបាលប៉ាណាម៉ាម្តងហើយម្តងទៀតថា បានប្រគល់ប្រតិបត្តិការព្រែកជីកប៉ាណាម៉ាទៅប្រទេសចិន។ ក្នុងជំនួបជាមួយលោក Mulino រដ្ឋមន្ត្រីការបរទេសអាមេរិក Rubio ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពបច្ចុប្បន្នមិនអាចទទួលយកបាន ហើយប្រសិនបើរដ្ឋាភិបាលប៉ាណាម៉ាមិនធ្វើការផ្លាស់ប្តូរណាមួយ សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិរបស់ខ្លួនក្រោមសន្ធិសញ្ញាប៉ាណាម៉ា៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print