រដ្ឋបាលខេត្តកំពត សូមការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមដើរហាត់ប្រាណតាមបណ្តោយដងព្រែកកំពង់បាយទល់មុខសាលាខេត្ត

ចែករំលែក៖

ខេត្ត​កំពត​៖​ រដ្ឋបាលខេត្តកំពត នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ សូមការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមដើរហាត់ប្រាណតាមបណ្តោយដងព្រែកកំពង់បាយទល់មុខសាលាខេត្ត ដោយសាររដ្ឋបាលខេត្តកំពុងរៀបចំស្ថាបនាសម្មិទ្ធិផលទេសចរណ៍ថ្មីមួយបន្ថែមទៀត ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបន្ថែមសោភណ្ឌភាពក្រុង ដូច្នេះ រដ្ឋបាលខេត្តនឹងធ្វើការបាំងទីតាំងសាងសង់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមជម្រាបថា ការសាងសង់នេះនិងត្រូវបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ សូមអរគុណ!

សូមជម្រាបជូនថា​ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយគណៈអភិបាលរងខេត្ត កាលពីព្រឹកមិញនេះ​ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ​ចុះពិនិត្យតម្រាយផ្លូវដើម្បីរៀបចំលើកកម្ពស់គុណភាពផ្លូវដោយអ៊ុតបន្ថែមកៅស៊ូ AC នៅកំណាត់ជាតិតាមផ្លូវបណ្តោយមាត់ព្រែកកំពង់បាយ ដោយចាប់ពីចំណុចគល់ស្ពាន់ថ្មថ្មី រហូតដល់រំង្វង់មូលត្រីផ្សោត ដោយមានការជួសជុលផ្លូវកៅស៊ូចាស់ និងអ៊ុតបន្ថែមជាកៅស៊ូ AC ថ្មីពីលើវិញ រួមទាំងកំណាត់ផ្លូវខ្វែងផងដែរ។

 

ជាមួយគ្នានោះដែរ លោកអភិបាលក៏បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេស​អំពីគុណភាពផ្លូវមួយខ្សែនេះ ហើយពេលរួចរាល់ត្រូវធ្វេីការគូសគំនូសចរាចរណ៍ឡេីងវិញ ដោយធ្វើយ៉ាងណាពន្លឿនឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print