ថៃបើកយុទ្ធនាការប្រឆាំងគ្រឿងញៀននៅព្រំដែន

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន «Seal Stop Safe» ជាផ្លូវការ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀននៅក្នុងស្រុកចំនួន ៥១ នៃខេត្តជាប់ព្រំដែនចំនួន ១៤ ក្នុងប្រទេស។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការនេះ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំនេះ លោកស្រី Paetongtarn បានចង្អុលបង្ហាញថា គ្រឿងញៀនបានរារាំងសក្តានុពលរបស់មនុស្សជាច្រើន ហើយប្រសិនបើប្រទេសថៃអាចបញ្ចប់បញ្ហានេះ សក្តានុពលរបស់ថៃទាំងមូលអាចនឹងត្រូវបានស្តារឡើងវិញ។
លោកស្រីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដោយធានាថា រដ្ឋាភិបាលថៃនឹងផ្តល់ការគាំទ្រ រួមទាំងសុខុមាលភាពសង្គម ដល់មន្ត្រីអនុវត្តច្បាប់ជួរមុខ ហើយសង្ឃឹមថា យុទ្ធនាការនេះនឹងនាំមកនូវភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់គ្រឿងញៀននៅក្នុង ប្រទេស។
យុទ្ធនាការប្រឆាំងគ្រឿងញៀនថ្មីនេះ មានប៉ុស្តិ៍នគរបាលចំនួន៧៦ ហើយរួមផ្សំជាមួយយោធា និងភ្នាក់ងារផ្សេងៗទៀត ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន និងទប់ស្កាត់ការជ្រៀតចូលគ្រឿងញៀន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print