ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ត

ចែករំលែក៖

ភ្នំពេញ ៖ និងឧបករណ៍ផ្សេងៗទៅដាក់ជាទ្រព្យសម្បត្តិរួមរបស់សហករណ៍។ការជីកប្រឡាយលើកទំនប់ ៖ ដើម្បីធ្វើស្រែឱ្យបានបីដងក្នុងមួយឆ្នាំ របបប៉ុល ពតបានប្រែក្លាយកម្ពុជាឱ្យទៅជាការដ្ឋានជីកប្រឡាយនិងលើក ទំនប់មួយយ៉ាងធំ ពាសពេញផ្ទៃប្រទេស។ ប្រព័ន្ធស្រោចស្រពនេះត្រូវបាន បង្កើតឡើងតាមការស្រមើស្រមៃ ដោយមិនប្រើប្រាស់នូវវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាឡើយ។ ជាលទ្ធផល គោលនយោបាយនេះមិនត្រឹមតែមិនអាច បង្កើតលក្ខខណ្ឌសម្រាប់ការបង្កបង្កើនផល៣ដងក្នុងមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំនាំឱ្យប្រជាជនធ្វើការលើសកម្លាំង មានជំងឺតម្កាត់ និងបាត់បង់ជីវិត ទៀតផង។

ការបំបាត់កម្មសិទ្ធិឯកជន ៖ របបប៉ុល ពតបានបំបាត់ចោលកម្មសិទ្ធិ ឯកជន ដោយរក្សាទុកតែកម្មសិទ្ធិសមូហភាពតែប៉ុណ្ណោះ។ ដើម្បីលុបបំបាត់ កម្មសិទ្ធិឯកជន ដែលជាប្រភពនៃការជិះជាន់កេងប្រវ័ញ្ចលើមនុស្ស ខ្មែរ ក្រហមបានបង្កើតនូវផ្ទះបាយរួម ការទទួលទានអាហាររួមគ្នា ការធ្វើការរួម គ្នាជាសហករណ៍ និងក្រុមចល័តរបស់យុវជន និងការរៀបអាពាហ៍ពិពាហ៍ រួមគ្នា។

ការលុបបំបាត់រូបបិយប័ណ្ណនិងពាណិជ្ជកម្ម ៖ នៅដើមខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានសម្រេចចិត្តលុបបំបាត់រូបិយប័ណ្ណជាតិ ដែលជា មធ្យោបាយធ្វើពាណិជ្ជកម្មដែលពួកគេចាត់ទុកថាជាប្រភពនៃការជិះជាន់។ ការលុបបំបាត់ពាណិជ្ជកម្ម គឺជាផ្នែកមួយនៃនយោបាយប្រមូលកសិផល លើស ជាពិសេសស្រូវយកមកប្រើប្រាស់ សម្រាប់ការនាំចេញ និងជាប្រភព នៃការធ្វើឧស្សាហូបនីយកម្ម។ នៅក្នុងឆ្នាំ១៩៧៨ គេឃើញរបបខ្មែរក្រហម បោះពុម្ពក្រដាសប្រាក់។ តែប្រហែលជាមានមតិផ្ទុយគ្នាក្នុងជួរមជ្ឈិមបក្ស ទើបក្រដាសប្រាក់ទាំងនេះមិនត្រូវបានដាក់ឱ្យចរាចរឡើយ។

ការគ្រប់គ្រងបែបស្វយ័ត ៖ ការគ្រប់គ្រងប្រទេសរបស់ពួកខ្មែរក្រហម បែងចែកកម្ពុជាជា៦ភូមិភាគ (បូព៌ា និរតី ឧត្តរ (កណ្តាល) ពាយ័ព្យ បស្ចិមនិងឦសាន) និងជា៣២តំបន់។ ភូមិភាគនីមួយៗដឹកនាំដោយមេខ្មែរក្រហម សំខាន់ៗ ដែលទទួលខុសត្រូវក្នុងការអនុវត្តគោលនយោបាយរួម ដែល ដាក់ចេញដោយមជ្ឈិមបក្ស តែមានស្វ័យភាពក្នុងការគ្រប់គ្រង។ ជាក់ស្តែង ក្នុងការអនុវត្តគោលនយោបាយ យើងឃើញថា ភូមិភាគខ្លះធូរ តែភូមិភាគ ខ្លះតឹង។ ភូមិភាគខ្លះសម្លាប់មនុស្ស ចំណែកភូមិភាគខ្លះគ្មានការសម្លាប់ រង្គាលឡើយ។ ភូមិភាគដែលសាហាវព្រៃផ្សៃជាងគេគឺភូមិភាគនិរតី ដឹកនាំ ដោយតាម៉ុក។ ភូមិភាគពាយព្យនៅបាត់ដំបង និងភូមិភាគឧត្តរក៏មានការ សម្លាប់រង្គាលដែរច្រើនជាងគេដែរ។ ភូមិភាគចែកចេញជាតំបន់ ហើយ តំបន់ចែកចេញជាស្រុក ស្រុកចែកចេញជាឃុំ និងភូមិ។

ការអនុវត្តគោលនយោបាយឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួន ៖ នៅក្នុង ពេលធ្វើសង្គ្រាមឈ្លប អង្គភាពទ័ពនីមួយៗមានភាពម្ចាស់ការរៀងៗខ្លួន ក្នុង ការធ្វើប្រតិបត្តិការសឹក តាមគោលការណ៍ម្ចាស់ការ។ អង្គភាពនីមួយៗទទួល បញ្ជារួម តែចាត់តាំងអនុវត្តតាមវិធីសាស្ត្ររបស់ខ្លួនក្នុងគោលដៅរក្សាការ សម្ងាត់របស់បក្ស។ អង្គភាពនីមួយៗស្គាល់ច្បាស់តែសមាសភាពរបស់អង្គ ភាពខ្លួនឯង ហើយពឹងពាក់លើកម្លាំងរបស់ខ្លួនក្នុងការរកស្បៀងចិញ្ចឹម កងទ័ព។ ប្រសិនបើខ្មាំងចាប់សមាជិកណាម្នាក់សួរចម្លើយ គេអាចដឹងពី អង្គភាពនោះតែប៉ុណ្ណោះ។ ដូច្នេះ គោលការណ៍ឯករាជ្យម្ចាស់ការជួយឱ្យ ពួកខ្មែរក្រហមអាចរក្សាការសម្ងាត់បក្ស និងគ្រប់គ្រងកងទ័ពសម្រាប់សង្គ្រាម រូបប្រកបដោយប្រសិទ្ធភាព។ គោលការណ៍នេះត្រូវបានបន្តយកមក ប្រើប្រាស់ ក្នុងការគ្រប់គ្រងប្រទេសក្រោយរំដោះ។ ភូមិ ឃុំ ស្រុក តំបន់ និង ភូមិភាគនីមួយៗត្រូវមានឯករាជ្យម្ចាស់ការរៀងៗខ្លួន។ ស្រូវដែលនៅសេស សល់ត្រូវប្រមូលយកមកទុកនៅមជ្ឈិម សម្រាប់នាំចេញទៅបរទេស។ ការ អនុវត្តគោលការណ៍នេះមិនទាមទារឱ្យមានពាណិជ្ជកម្មក្នុងប្រទេសឡើយ។

ការគ្រប់គ្រងតាមបែបផ្តាច់ការវណ្ណៈអធន ៖ នៅក្នុងដំណាក់កាល ដំបូង នៅពេលដែលបដិវត្តន៍មិនទាន់គ្រប់គ្រងសភាពការណ៍ក្នុងប្រទេសបានល្អ អ្នកបដិវត្តន៍បានដាក់ចេញនូវគោលនយោបាយ «ផ្តាច់ការវណ្ណៈ អធន»។ ពោលគឺការគ្រប់គ្រងតាមបែបផ្តាច់ការ ដែលមេដឹកនាំបក្ស ជា ពិសេសការិយាល័យនយោបាយជាអ្នកសម្រេចលើកិច្ចការទាំងអស់ក្នុង បក្ស។ ផ្តាច់ការវណ្ណៈអធននេះក៏មានការប្រើប្រាស់នូវអំពើហិង្សា ការកម្ទេច ចោលកម្លាំងសត្រូវ ដើម្បីពង្រឹងអំណាចបដិវត្តន៍។ បន្ទាប់មកនៅពេលដែល បក្សអាចគ្រប់គ្រងសភាពការណ៍បដិវត្តន៍បានល្អប្រសើរហើយ ទើបគេ ចាប់ផ្តើមអនុវត្តគោលនយោបាយ«ប្រជាធិបតេយ្យប្រមូលផ្តុំ» ពោលគឺការ ដឹកនាំត្រូវតាមមតិរបស់អង្គភាពបក្ស ដែលជ្រើសរើសតំណាងមានសិទ្ធិក្នុង ការសម្រេចចិត្តលើគោលនយោបាយនៅតាមរចនាសម្ព័ន្ធពីក្រោមឡើងលើ របស់បក្ស។

ការបង្កើតមនុស្សថ្មី ការទិតៀននិងស្វ័យទិតៀន ៖ គោលដៅសំខាន់ របស់បដិវត្តន៍ គឺការបង្កើតមនុស្សថ្មីបដិវត្តន៍ ដែលនឹងក្លាយទៅជាសសរ ទ្រូងសម្រាប់បដិវត្តន៍។ ការបង្កើតមនុស្សថ្មីធ្វើឡើងតាមពីររបៀប ៖ (១) ការទិតៀននិងស្វ័យទិតៀន ដើម្បីកែលម្អ និងកែប្រែមនុស្សចាស់ឱ្យក្លាយ ទៅជាមនុស្សថ្មីរបស់បដិវត្តន៍ និង(២) ការអប់រំក្មេង ដោយផ្តាច់ពួកគេចេញ ពីឥទ្ធិពលអាក្រក់របស់មាតាបិតា និងក្រុមគ្រួសារ ហើយដាក់ពួកគេឱ្យនៅ ដាច់ដោយឡែក រួចអប់រំពួកគេតាមមាគ៌ារបស់បក្ស និងឱ្យស្រឡាញ់បដិវត្តន៍ ក្នុងគោលដៅប្រែក្លាយពួកគេឱ្យទៅជាកម្លាំងពិតរបស់បដិវត្តន៍។ ពួកប៉ុល ពតជឿលើភាពស្មោះត្រង់របស់ក្មេង ដែលមានភាពស្មោះត្រង់បរិសុទ្ធ ចំពោះបក្ស និងហ៊ានបកអាក្រាតទង្វើរបស់មនុស្សចាស់ ដែលអនុវត្តខុស ពីមាគ៌ាបក្ស៕

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print