ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកសម័យឧដុង្គ (ត)

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជាក្រោមការត្រួតត្រាសៀម និងវៀតណាម ៖ ក្រោយពេលអង្គ ចន្ទចូលទិវង្គតនៅឆ្នាំ១៨៣៤ ១៤ វៀតណាមបានលើកក្សត្រីអង្គម៉ីឱ្យឡើងសោយ រាជ្យ ដើម្បីកុំឱ្យគេយាងព្រះរាជ្យបុត្រពីសៀមមកសោយរាជ្យ។ សង្គ្រាម រវាងវៀតណាម និងសៀមលើទឹកដីខ្មែរនៅតែបន្ត។ កម្ពុជាត្រូវបែងចែកជា ពីរផ្នែក ដោយផ្នែកខាងក្រុងឧដុង្គស្ថិតនៅក្រោមការត្រួតត្រារបស់សៀម ហើយផ្នែកខាងត្បូងចតុមុខស្ថិតក្រោមការត្រួតត្រារបស់វៀតណាម។ ក្នុង រជ្ជកាលក្សត្រីអង្គម៉ី (១៨៣៤ – ១៨៤១) កិច្ចការប្រទេសជាតិត្រូវធ្លាក់ទៅ ក្នុងដៃឧត្តមសេនីយ គ្រឿងមិញយ៉ាង។ កម្ពុជាបន្តបាត់បង់ខេត្តខាងកើត ជាបន្តបន្ទាប់ ដោយសារវៀតណាមដណ្តើមយក ចំណែកសៀមនៅទិស ខាងលិចបានលេបយកខេត្តមហានគរ និងម្លូព្រៃថែមទៀត។ ដើម្បីបញ្ចប់ ទុក្ខវេទនារបស់ប្រជាជនខ្មែរ នាហ្មឺនអស់មុខមន្ត្រីក៏សម្រេចចិត្តទៅយាង ព្រះបាទអង្គដួងពីប្រទេសសៀមមកឡើងសោយរាជ្យ។

សេដ្ឋកិច្ចចំណុះប្រទេសជិតខាង ៖ កម្ពុជាជាប្រទេសក្រីក្រខ្លាំង ដោយសារសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មបែបបុរាណ សម្រាប់គ្រប់-គ្រាន់តែបរិភោគក្នុងស្រុក។ កម្ពុជាជាប្រទេស • ដែលបិទទ្វារមិនទទួលឥទ្ធិ-ពលពីខាងក្រៅ។ ពាណិជ្ជកម្មក្រៅប្រទេសមានទំហំតិចតួច ដោយកម្ពុជា នាំចេញតែភ្លុកដំរី ម្រេច ក្រវាញ ស្បែក និងខ្លឹមចន្ទន៍។ កម្ពុជាខ្ចីច្រមុះគេ ដកដង្ហើម ដោយពឹងផ្អែកទាំងស្រុងលើសេដ្ឋកិច្ចសៀម និងវៀតណាម។ ស្តេចខ្មែរមិនអាចជួបបរទេសបានទេ ប្រសិនបើគ្មានការអនុញ្ញាតពីសៀម និងវៀតណាម។

វប្បធម៌ដុនដាប ៖ ក្នុងអំឡុងស.វ.ទី១៩ នៅពេលដែលមានជម្លោះ រវាងពួកសៀម និងពួកវៀតណាម ក្នុងការកាន់កាប់ត្រួតត្រាកម្ពុជា វប្បធម៌ ខ្មែរគឺសឹងផុតរលត់ក៏ព្រោះថាវត្តអារាមត្រូវបានកម្ទេច និងបំផ្លាញចោល។

រដ្ឋបាលទន់ខ្សោយ ៖ ចតុស្តម្ភនៃរដ្ឋបាលសាធារណៈ គឺឧកញ៉ា យមរាជ ឧកញ៉ាវាំង ឧកញ៉ាក្រឡាហោម និងឧកញ៉ាចក្រី ក៏អាចជាអ្នក ប្រាជ្ញបានដែរ។ ជានិច្ចជាកាល ព្រះមហាក្សត្រតែងតែជ្រើសរើសមន្ត្រី និង ឧត្តមមន្ត្រី ក្នុងចំណោមអ្នកចេះដឹង និងកវីនិពន្ធ។ ឧត្តមមន្ត្រីគឺជាប្រភព និងជាសសរស្តម្ភនៃអំណាច និងភាពស្មោះត្រង់ ហើយកិច្ចដំណើរការរបស់ រដ្ឋត្រូវប្រព្រឹត្តទៅតាមរយៈទំនាក់ទំនងជាបុគ្គល។ នៅពេលដែលធនធាន មនុស្សទាំងនោះបាត់បង់ទៅប្រទេសជាតិក៏ថមថយដែរ។

ប្រព័ន្ធអប់រំខ្ទេចខ្ទី ៖ ប្រព័ន្ធអប់រំនៃប្រទេសខ្មែរនៅដើមស.វ.ទី ត្រូវបានបំផ្លាញដល់ឫសគល់។ កម្ពុជានៅពេលនោះខ្វះអ្នកប្រាជ្ញ និងឧត្តម មន្ត្រីដែលមានប្រាជ្ញា ថាមពល និងសមត្ថភាពដែលអាចជួយសង្គ្រោះប្រទេស ជាតិឱ្យរួចចាកផុតពីគ្រោះមហន្តរាយបាន។

តាមការពិត ប្រព័ន្ធអប់រំនៅកម្ពុជាមុនស.វ.ទី២០ជាប្រព័ន្ធមួយ ដែល ឈរលើមូលដ្ឋាននៃរចនាសម្ព័ន្ធសង្គម ដែលមិនមែនស្ថាប័នទេ តែគឺបុគ្គល ជាអ្នកដើរតួនាទីឈានមុខនៅក្នុងរដ្ឋបាល។ ក្នុងប្រព័ន្ធអប់រំបែបប្រពៃណី នេះ ព្រះសង្ឃរាជ បព្វជិតព្រាហ្មណ៍ អ្នកប្រាជ្ញ កវីនិពន្ធ គឺជាសសរស្តម្ភនៃ ប្រព័ន្ធអប់រំតាមបែបប្រពៃណី។ ព្រះបាទអង្គឌួងបានខិតខំប្រឹងប្រែងក្នុង ការស្តារ និងកសាងប្រព័ន្ធអប់រំខ្មែរឡើងវិញ នៅក្នុងរជ្ជកាលរបស់ទ្រង់ ដោយស្ដារឡើងវិញនូវព្រះពុទ្ធសាសនា និងសាលាវត្ត។

៥-អក្សរសិល្ប៍ខ្មែរសម័យឧដុង្គ

នៅដំណាក់កាលឧដុង្គ នៅស.វ.ទី១៧ និងទី១៨ នៅពេលដែល ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែមានសភាពយ៉ាប់យ៉ឺនទៅៗ កវីនិពន្ធ ខ្មែរនៅបន្តខិតខំប្រឹងប្រែងបង្កើតស្នាដៃអក្សរសិល្ប៍ដែលល្អឥតខ្ចោះ។ ស្នាដៃ អក្សរសិល្ប៍ត្រូវបានកត់ត្រាទុកលើក្រាំង ដែលជាសន្លឹកក្រដាសស្មាច់បត់ ជាផ្នត់ និងលើស្លឹករឹត ដែលហៅថាសាស្ត្រា ដែលសរសេរជាពាក្យកាព្យ។ អក្សរសិល្ប៍សម័យកណ្តាលមានដូចជាសិលាចារឹក (សិលាចារឹកជ័យនន្ទ) របាក្សត្រ ឬព្រះរាជពង្សាវតារ ក្រម-ក្បួន-តម្រា (Les codes cambodgiens) ច្បាប់-សុភាសិត រឿងព្រេង រឿងល្បែង និងវីរកថា។

«ច្បាប់» គឺជាកំណាព្យទូន្មានប្រៀនប្រដៅ ដែលមានលក្ខណៈជា ក្រមសីលធម៌ សម្រាប់ត្រងត្រាប់ តែគ្មានលក្ខណៈចាប់បង្ខំឡើយ។ ច្បាប់ ទាំងនេះត្រូវបានតែងជាពាក្យកាព្យ ដើម្បីទាក់ទាញ និងឱ្យងាយទន្ទេញ ចាំមាត់។ ច្បាប់ខ្មែរមាន«ច្បាប់ពាក្យចាស់» «ច្បាប់មហាបដ្ឋាន «ច្បាប់ហៃមហាជន» «ច្បាប់សុភាសិត» «ច្បាប់បណ្ដាំបិតា» «ច្បាប់ស្រី» «ច្បាប់អរិយ សត្ថា» «ច្បាប់វិធូបណ្ឌិត» «ច្បាប់ធម្មបាល» ជាដើម។

«សាស្ត្រាល្បែង» គឺជាអត្ថបទអក្សរសិល្ប៍ដែលពេញនិយមនៅសម័យ ឧដុង្គ។ រឿងល្បែងគឺជាស្នាដៃអក្សរសិល្ប៍ ដែលច្នៃប្រឌិតសម្រាប់ប្រលោម លួងលោមអារម្មណ៍អ្នកអានក្នុងកម្រងភាសាកំណាព្យដ៏ប្រណីត ពោលគឺ ជាកម្រងអត្ថបទរឿងរ៉ាវបែបប្រពៃណី ដែលតាក់តែងជាកាព្យឃ្លោងឡើង នៅរវាងស.វ.ទី១៨-១៩។ អ្នកនិពន្ធបំបែរគោលដៅទៅរកការអប់រំ ការ សម្រាលទុក្ខសោករោគភ័យមួយចំណែកធំរបស់មនុស្សជាតិ។ «សាស្ត្រា ល្បែង» គឺសាស្ត្រាដែលអានសម្រាប់បន្ធូរចិត្តទុក្ខព្រួយ ចិត្តលំបាកតឹងតែង ឱ្យធូរស្រាល។

«រឿងព្រេង» គឺជាការនិទាន សេចក្តីតំណាលតាមលំដាប់លំដោយ ដែលដូនតាយើងនិទានពីមាត់មួយទៅមាត់មួយជាយូរលង់ណាស់មកហើយ និងដែលឆ្លុះបញ្ចាំងឱ្យឃើញពីទំនៀមទម្លាប់ និងប្រពៃណីរបស់ជនជាតិ ខ្មែរយើង។ រឿងព្រេងទាំងអស់នេះត្រូវបានកត់ត្រាទុកដោយកវីបណ្ឌិតខ្មែរ ជាសំណេរលើស្លឹករឹត ឬលើក្រដាស ដើម្បីទុកជាកេរឱ្យខ្មែរជំនាន់ក្រោយ។ រឿងព្រេងភាគច្រើនត្រូវបានសរសេរជាពាក្យរាយ ហើយគ្មានកាលបរិច្ឆេទ ទេ។ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានចងក្រងរឿងព្រេងខ្មែរ និងបាន បោះពុម្ពផ្សាយរហូតដល់ឆ្នាំ១៩៧២ ជា«ប្រជុំរឿងព្រេងខ្មែរ» ដែលមាន៨ ភាគ និងមានរឿងទាំងអស់ចំនួន២១៦៕ (នៅមានត) 

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print