កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបករណីលួចកាច់សោ ក ម៉ូតូ ចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានធ្វើការចេញល្បាតនៅតាមគោលដៅសំខាន់ៗ ដែលមានភាពស្មុគស្មាញ នៅក្នុងខណ:ពេលដែលកងកម្លាំងនគរបាលកំពុងតែល្បាត ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋមករាយការណ៍ថាមានករណីចោរលួចកាច់សោ ក ម៉ូតូ ភ្លាមនោះកងកម្លាំងបានធ្វើការពួនស្ទាក់ និងដេញចាប់បានជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស និងដកហូតម៉ូតូ ដែលជនសង្ស័យបានកាច់សោ ក ហើយព្យាយាមជិះរត់គេចខ្លួន។

ករណីលួចកាច់សោ ក ម៉ូតូ មានដូចខាងក្រោម ៖

-ករណីទី១ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣:៣០ នាទី នៅចំណុច គៀនម្ចាស់តូបកាត់សក់ ឈ្មោះ នឹម ចាន់រិទ្ខ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត ២០២២ ស្លាកលេខ ភ្នំពេញ  1LD 3328 បង្កឡើងដោយជនសង្ស័យឈ្មោះ ចៀន ដន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជន្លេន ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ នឹម ចាន់រិទ្ឋ ភេទប្រុស  អាយុ២៤ឆ្នាំ ជាតិខ្មែរ  រស់នៅភូមិស្រែព្រីង សង្កាត់កពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ០១គ្រឿង ទូរស័ព្ទ ណូគាចុចពិល ពណ៌ខ្មៅ ០១គ្រឿង។

-ករណីទី២ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៣:០០ នាទី នៅចំណុច ក្នុង៩៨ ចាស់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត  ២០២១ ស្លាកលេខ កណ្តាល 1AQ 0017 បង្កឡើងដោយជនសង្ស័យឈ្មោះ សាំ ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់កំពង់ឆ្នាំង ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ថូ សុផាន់ ភេទប្រុស  អាយុ៣៨ឆ្នាំ ជាតិខ្មែរ  រស់នៅភូមិទ្រាជើង ឃុំទ្រាជើង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ០១គ្រឿង ។

-ករណីទី៣ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៦:៣០ នាទី នៅចំណុច មុខសាលាមតយ្យ៧មករា ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង/ខេត្ត កំពង់ឆ្នាំង កើតមានករណីអំពើលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ឆ្នាំផលិត  ២០២២ ស្លាកលេខ កំពង់ឆ្នាំង 1M 3035 បង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ិន សំណាង ហៅខួច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង|ខេត្តកំពង់ឆ្នាំង ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ អូត ចាន់ធូ ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ  រស់នៅភូមិទទួល សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ០១គ្រឿង៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print