អភិបាល​ខេត្ត​តាកែវ​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ សន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា

ចែករំលែក៖

ខេត្តតាកែវ៖​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក​ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ សន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា និងចម្រើនព្រះជន្មប្រគេនព្រះគោធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្ត វេឡូវ័ន (ត្រពាំងខ្នា) ឃុំអង្គសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ។

សូមជម្រាបជូនថា​ កាលពីម្សិលមិញនេះ​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ​ និង​ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយ ជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្មនៅទូទាំងខេត្តតាកែវ មានចំនួន ៦៧៣ដេប៉ូ ដែលបានរៀបចំធ្វើឡើងនៅបរិវេណមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។

យោងទៅតាមរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានដេប៉ូធនមធ្យម និងតូច មានសរុបចំនួន ៦៧៣ដេប៉ូ និងក្រុមហ៊ុនវេចខ្ចប់ចំនួន ៣ក្នុងនោះ រួមមាន៖ ដេប៉ូលក់ជីកសិកម្ម ចំនួន ២៩៤ដេប៉ូ, ដេប៉ូលក់ថ្នាំ ចំនួន ៦៦ដេប៉ូ, និងដេប៉ូលក់ជីថ្មាំចម្រុះ ចំនួន ៣១៣ដេប៉ូ ដែលបាននឹងកំពុងដំណើរការនៅខេត្តតាកែវ។ 

ដោយឡែកសម្រាប់ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ច ចំនួន ១៤លើក ក្នុងនោះបានណែនាំផ្ទាល់ចំនួន ៧០ដេប៉ូ និងចេញលិខិត ចំនួន ៣៤ដេប៉ូ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print