អង្ភភាពប្រឆាំងអំពើពុករលួយ សេចក្តីជូនដំណឹង អំពីស្ថានភាពសុខភាពរបស់ពិរុទ្ធជន ហេ គឿន ដែលស្ថិតនៅក្នុងពន្ធនាគារខេត្តកំពង់ធំ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ សូមជូនដំណឹងអំពីស្ថានភាពសុខភាពរបស់ពិរុទ្ធជន ហេ គឿន ដែលឈ្មោះ គង់ កាន Kong Kan TV ឈ្មោះ ហ៊ុយ ឧត្តម Oudom TV អ្នកស្រី ប៉ិច ឆេងអ៊ុម និងអ្នកស្រី សុខ គន្ធា ត្រូវជាភរិយា និងកូនស្រីរបស់ពិរុទ្ធជន ហេ គឿន រួមគ្នាផ្សព្វផ្សាយថា៖ ឈ្មោះ ហ៊ុយ ឧត្តម ចោទសួរថា៖ ហើយស្ថានភាពក្នុងគុកយ៉ាងម៉េចដែរអ្នកមីង?

អ្នកស្រី ប៉ិច ឆេងអ៊ុម ភរិយា ហេ គឿន តបវិញថា៖ ស្ថានភាពក្នុងគុក រាល់ថ្ងៃសុខភាពចោទខ្លាំងហើយ ពី ដែលទៅប្រហែល 60គីឡូជាង ឥឡូវខ្ញុំថាអស់ហើយ 40គីឡូ ថា! ក្បាលគេឡើងទ្រមែងៗ មិនធម្មតាទេអូន បើសិនរឿងនេះ នៅយូរបន្តប្រហែលជាមួយខែទៀត ប្តីខ្ញុំនឹងនាំភាពអយុត្តិធម៌ទៅជាមួយហើយ មិនមាន ដំណោះស្រាយអីទេ។

ឥឡូវនេះការពិតបានបង្ហាញថា ពិរុទ្ធជន ហេ គឿន ពេលចូលពន្ធនាគារថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មាន ទម្ងន់ 59.5Kg ហើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ហេ គឿន មានទម្ងន់ 56Kg។ ស្ថានភាពសុខភាព ហេ គឿន ពេលនេះមានភាពល្អប្រសើរ ជាងពេលទើបមកដល់ពន្ធនាគារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print