ម៉ូតូ​២គ្រឿង​បុកគ្នាត្រង់ផ្លូវបំបែកជាបួន​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៤នាក់​រង​របួស​ធ្ងន់​ស្រាល​

ចែករំលែក៖

​    ភ្នំពេញ ៖ម៉ូតូពីរគ្រឿងជិះខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់និងស្រាលចំនួន៤នាក់ ។

  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង​៣០នាទី​យប់​ថ្ងៃ​ទី​៤ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ចំនុច​ផ្លូវ​១៣៥កែង​ផ្លូវ​៤៧២​ សង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមនរាជធានីភ្នំពេញ ។ 

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាស្កុបពីពណ៌ក្រហម​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KZ 5028 ជិះ​ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៥ទិសដៅពីជើងទៅត្បូង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់តែមាន យុវជនប្រុសស្រីចំនួនបីនាក់បានជិះម៉ូតូម៉ាកPCX ពណ៌ស  ពាក់​ស្លាក​លេខ​ កណ្ដាល​1Z 1491 ជិះ​បោះពួយតាមបណ្ដោយផ្លូវ៤៧២​ ទិសដៅពីកើតទៅលិចល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូស្កុបពីយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូដួលខ្ទាតទៅ ចិញ្ចើម​ផ្លូវធ្វើឲ្យភាគីខាងម៉ូតូស្គុបពីរងរបួសដៃនិងជើងខាងឆ្វេងត្រូវបានដឹកតាមកង់បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ី​ ។ 

  ដោយឡែកភាគីខាងម៉ូតូPCXវិញអ្នកបើកម៉ូតូជាបុរសរងរបួសបែកមាត់ហូរឈាមក៏ត្រូវដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីដូចគ្នារីឯ នារីពីរនាក់របួសតិចតួចមិនបានទៅមន្ទីរពេទ្យនោះទេ ។ 

  ក្រោយកើតហេតុដោយសារមិនមានដំណោះស្រាយនយោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំការមនដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត​ ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print