ពាលណាស់អ្នកឯង ! អាងនៅប្រទេសកូរ៉េមែន ?

ចែករំលែក៖

ភ្នំពេញ ៖ ត្រឡប់សិក្សាពីពាក្យសនលោក ពីបុរាណបន្តិចមើល៍ ! ទុកទឹកឲ្យថ្លា គង់តែចាប់ត្រីបានទេ! ជនពាលនៅកូរ៉េ គង់តែមានថ្ងៃត្រូវជាប់អន្ទាក់!

សូមបញ្ជាក់ថា ៖ សង្គ្រាមពាក្យសំដីពោពេញដោយកំហឹងខ្លាំងៗ និងការឈឺចាប់របស់បងប្អូនយើងចំពោះជនពាលម្នាក់នៅកូរ៉េ វាបានបង្ហាញថាបងប្អូនយើងដែលគាំទ្ររាជរដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា និងគោរពស្រឡាញ់មេដឹកនាំជាតិគឺសម្តេចតេជោ ហ៊ុន សែន ពិតជាចង់ទៅអូសកម្នាក់នេះមកស្រុកណាស់ ដើម្បីដាក់ទោស រហូតអ្នកខ្លះប្រកាសថា «បើចាប់វាមកស្រុកខ្មែរបាន គឺសុំទៅទាត់ និងធាក់ម្នាក់មួយជើងទៀតផង»។

តែបងប្អូនសូមអត់ធ្មត់។ ប្រជពលរដ្ឋបាននិយាយថា ៖ ខ្ញុំគិតថា អាជ្ញាធរកម្ពុជារបស់យើងទាំងក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងអគ្គស្នងការនគរបាលជាតិ កំពុងប្រឹងប្រែតស៊ូតាមច្បាប់ ជាមួយភាគីកូរ៉េ ដើម្បីនាំខ្លួនជនពាលម្នាក់នេះមកកាត់ទោសនៅក្នុងស្រុកឲ្យខាងតែបាន មិនទុកឲ្យស្រែកជំទាល និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរបែបនេះមកលើមេដឹកនាំជាតិ ដែលយើងគ្រប់គ្នាចាត់ទុកជារដ្ឋបុរស និងមហាវីរៈជនរបស់ជាតិខ្មែរនោះឡើយ។

សម្រាប់កិច្ចសហការកម្ពុជា និងកូរ៉េ, ប្រទេសយើងទាំង២ គឺមានកិច្ចព្រមព្រៀងធ្វើបត្យាប័ន ដែលកន្លងទៅបានសហការគ្នាយ៉ាងល្អ ហើយកិច្ចព្រមព្រៀងនេះ ភាគីកូរ៉េទទួលផលចំណេញជាងយើងទៅទៀត។ ចំណេញត្រង់ថា សមត្ថកិច្ចកម្ពុជា ធ្លាប់បានចាប់ និងបញ្ជូនអ្នកទោសកូរ៉េត្រឡប់ទៅកូរ៉េវិញ ដូចអ្វីដែលយើងបានធ្វើជាមួយចិន និងថៃជាដើម។ តើភាពចំណេញកិច្ចព្រមព្រៀមមួយនេះ និងត្រឹមបុគ្គលម្នាក់ តើកូរ៉េយកមួយណា? ម្យ៉ាងទៀត យើងក៏កំពុងទុកឱកាសជូនរដ្ឋាភិបាលកូរ៉េរៀបចំខ្លួនឲ្យស្រួលបួលបន្តិច ខណៈនៅពេលនេះកំពុងមានបញ្ហាផ្ទៃក្នុងប្រទេស។

ប្រជាពលរដ្ឋបានលើកឡើងថា ៖ តាមខ្ញុំដឹង, ពេលដែលយើងចាប់ផ្តើមអនុវត្តការងារនេះ ទាំងផ្លូវច្បាប់ និងការទូត, អាចារ្យជម្លើយសក់ពណ៌អាចម៌ម្នាក់នេះ ក៏ឆ្លេរឆ្លាផងដែរ ប៉ុន្តែក្រុមរបស់វា បានប្រើមនោគមន៍វិជ្ជា និងជួបទប់ ហើយបុកឲ្យជេរកាន់តែខ្លាំងដើម្បីអាចមានសិទ្ធិជ្រកកោន ខាងនយោបាយ។ ចូរយើងចាំថា ក្រុមប្រឆាំង នៅពេលដែលជេររាជរដ្ឋាភិបាល និងទទួលការព្រមានកាន់តែខ្លាំងពីយើង នោះក្រេឌីតរបស់ពួកគេកាន់តែកើនឡើង ដើម្បីយកលេសស្វែងរកការជ្រកកោនក្នុងរូបភាពនយោបាយ និងខ្លះសេដ្ឋកិច្ច។

គាត់បន្តថា ៖ អ្វីដែលខ្ញុំទទួលបាន, អាចារ្យកូនឥតពូជម្នាក់នេះ ត្រូវបានអាជ្ញាធរកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែន កាលពីពេលថ្មីៗនេះនៅក្នុងខែមករា។ នៅពេលនេះវាមិនទាន់មានលិខិតសុំសិទ្ធិជ្រកកោននយោបាយនោះឡើយ (ខុសពីអាសង្ហារ ដែលវាមាននៅក្នុងដៃ)។ ដូច្នេះអ្វីដែលវាកំពុងតែធ្វើនៅពេលេនះ គឺវាត្រូវបង្កើនការជេរប្រមាថខ្លាំងៗមកដល់មេដឹកនាំជាតិ ដើម្បីឲ្យទទួលបានការព្រមានត្រឡប់ទៅវិញ និងការឆ្លើយតបរបស់បងប្អូនយើង ពេលនោះវាមានឱកាស និងបង្ហាញដល់រដ្ឋាភិបាលកូរ៉េសុំលិខិតនេះតែម្តង។

សម្រាប់បងប្អូនមានការឈឺចាប់ តែសម្រាប់ខ្ញុំជាពលរដ្ឋម្នាក់គាំទ្រ និងគោរពស្រឡាញ់មេដឹកនាំជាតិរបស់យើង ក៏មិនអាចទ្រាំនឹងវីដេអូជេរប្រមាថបែប «ទមិឡ» នេះណាស់ តែអ្នកដែលឈឺចាប់ជាងយើងរាប់សិបដងទៀតនោះ គឺភរិយា កូនៗ និងចៅៗរបស់សម្តេច។ នៅខ្មែរយើង គ្មាននរណាខ្លាំង និងសាហាវជា ប៉ុល ពត ទេ តែចុងក្រោយពួកគេ និងរបបដឹកនាំទាំងមូល ត្រូវសម្តេចតេជោវាយបំផ្លាញចោលឲ្យអស់ពីទឹកដីកម្ពុជា។ ដូច្នេះត្រឹមក្មេងពាលម្នាក់កើតនៅឆ្នាំ១៩៨៨ ជារឿងងាយបំផុត គ្រាន់តែរង់ចាំពេលវេលាមកដល់ប៉ុណ្ណោះ។

អាចារ្យហ្វី អញសូមផ្តាំជូនថា «ម១» នៅតែរង់ចាំស្វាគមន៍ហ្អែងគ្រប់ពេល។ «ហ្អែងអ្នកបម្រើនយោបាយប្រឆាំងដាច់ថ្លៃ តែហ្អែងមិនមែនជាអ្នកធ្វើនយោបាយនោះទេ សូមចាំទុក» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print