ភ្នំពេញ ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញបេសកកម្មការងារគណបក្សនៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
សូមបញ្ជាក់ថា ៖ នៅល្ងាច ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ , លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូនៃយុវជនគណបក្សថ្នាក់កណ្តាល បំពេញបេសកកម្មការងារគណបក្សរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីចូលរួមជាហត្ថលេខីលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់រយៈពេល៣ឆ្នាំ (២០២៥-២០២៧) បន្ទាប់ពីក្រុមការងារចំពោះកិច្ចនៃយុវជនគណបក្សថ្នាក់កណ្តាលបានពិភាក្សា និងឯកភាពជាមួយសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវលើខ្លឹមសារនៃអនុស្សរណៈរួចរាល់៕
ដោយ ៖ សិលា