យុវជនម្នាក់អាយុ១៣ឆ្នាំបើកម៉ូតូយ៉ាងលឿនរ៉េចង្កូតទៅបុកស្ត្រីម្នាក់ដើរថ្មើរជើង របួសធ្ងន់បញ្ជូនទៅពេទ្យដល់ពាក់កណ្តាលផ្លូវស្លាប់ រីឯយុវជននោះរបួសធ្ងន់ចូលពេទ្យ

ចែករំលែក៖

ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍ របស់មន្ត្រីសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១

លើក បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់
,ពេលបញ្ជូនទៅមណ្ឌលសុខភាព
ឃុំស្ទឹងត្រង់ដល់ពាក់កណ្តាលផ្លូវ(ស្លាប់ )
រីឯយុវជនបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននិង ខូចខាតម៉ូតូ ០១គ្រឿង៖

ប្រភពពីមន្ត្រីសមត្តកិច្ចមូលដ្ឋានបាន
បន្តថា ករណីនេះកើតឡើងកាលពីម៉ោង ០៦និង៤០នាទីល្ងាចនៅថ្ងៃទី០៤ខែ០២
ឆ្នាំ២០២៥ ,ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុដោយសារស្ត្រីរងគ្រោះគាត់ដើរឆ្លងផ្លូវពីកើតទៅលិច.
ជើងយ៉ាងល្បឿនលឿនទៅបុកស្ត្រីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យ
ដួលបោកក្បាលទៅនិងលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន, បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ពេលបញ្ជូនទៅពេទ្យដល់ពាក់កណ្ដាលផ្លូវ (ស្លាប់) ចំណែកឯយុវជនអ្នកបើកបរម៉ូតូរងរបួសធ្ងន់កំពុងសម្រាកព្យបាលនៅមន្ទីរខេត្ត និងខូចខាតម៉ូតូ ០១គ្រឿង៖

ភាគីអ្នកថ្មើរជើងឈ្មោះ គង់ សាវឿន ភេទស្រី អាយុ ៦៨ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់)។

ភាគីម៉ូតូឈ្មោះ រ៉ា ភារិទ្ធ ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក សង់ឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1S-3055 (រងរបួសធ្ងន់បែកក្បាល និងបែកចង្ការ)។

ប្រភពពីសមត្តកិច្ចមូលដ្ឋានបានបន្តទៀត
ថា÷ករណីមូលហេតុ៖ បណ្តាលមកពីកត្តាមនុស្ស (ភាគីម៉ូតូបើកបរ បើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន)បណ្ដាលឲ្យបុកអ្នកដើរថ្មើរជើងដួលបោកក្បាលទៅ
និងផ្លូវបែកមុខ បែកភ្នែកខាងឆ្វេង ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះ មកដឹកជនរង
គ្រោះទាំងសង្ខាងបញ្ជូនៅមកព្យាបា
លនៅមណ្ឌលព្យាបាលឃុំស្ទឹងត្រង់ ដោយជនរងគ្រោះម្នាក់ជាស្ត្រី ធ្ងន់ធ្ងរពេកក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
អកុសល់មកដល់ពាក់កណាលផ្លូវ
ស្ត្រីរងគ្រោះនោះបានស្លាប់គួរឲ្យអាណិត។ ចំណែកឯយុវជនម្នាក់អ្នកបើកបរម៉ូតូ
នោះឥឡូវកំពុងសម្រាកព្យាបាលនៅពេទ្យខេត្ត។

ប្រភពបានបន្តថា÷ក្រោយពីកើតហេតុសមត្តកិច្ចបាន យកវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍.ស្ទឹងត្រង់ នៃអធិការដ្ឋាន.ស្រុកសាលាក្រៅ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ
យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក
កំណើត ស្រុកបវេល,ខេត្តបាត់ដំបង៕

...

ដោយ÷ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print