ភ្នំពេញ÷គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវ១០២៨ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់មូលដ្ឋានខណ្ឌសែនសុខ។ ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នេះនៅយប់
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថៃ្ង០៥ ខែកុម្ភៈ ឆ្នាំ២០២៥វេលាម៉ោង១៩ នឹង ៣០ នាទីនៅផ្លូវ១០២៨ ចំណុច ឆៀករថយន្តបឹងបៃតង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុចបានឲ្យដឹងថា,ក្នុងនោះសមាសភាពចូលរួមមាន÷ លោក ទួត ដែនរីដែត អធិការរង លោក ឈុំ លាងអាន ជំនួយការ និងកំលាំងចូលរួម ៣៩ នាក់
-សាលាខណ្ឌ ១០ នាក់
-នគរបាលខណ្ឌ ១៨ នាក់
-កងរាជអាវុធហត្ថខណ្ឌ ០៥នាក់ និង សណ្តាប់ធ្នាប់សាលាខណ្ឌ ០៧ នាក់ ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌបានបន្តឲ្យដឹងទៀតថា ការត្រួតពិនិត្យនោះមានម៉ូតូឆ្លងកាត់ ១៤០ គ្រឿង ក្នុងនោះត្រួតពិនិត្យរថយន្តចំនួន ១១០ គ្រឿង ម៉ូតូកង់បី២០
អាវុធឆ្លងកាត់គ្មាន។
លោកអភិបាលរងខណ្ឌបានបញ្ជាក់ឲ្យដឹងទៀតថា ការត្រួតពិនិត្យត្រូវបញ្ចប់នៅម៉ោង ២០ និង៣០ នាទី។ ហើយអាជ្ញាធរនឹងសមត្ថកិច្ចក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់សូមកពិសារគ្រឿងស្រវឹងបើពិសារគ្រឿងស្រវឹងសូមកបើកបរ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕ដោយ÷ចន្ទ លីហ្សា