កីឡាករបម្រុង Santiago Castro របស់ក្រុម Bologna បានស៊ុតបញ្ចូលទីបន្ទាប់ពីទទួលបានជ័យជម្នះចុងម៉ោង ១ទល់០នៅលើទឹកដីក្រុម Atalanta កាលពីថ្ងៃអង្គារ ជួយក្រុម Bologna ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Coppa Italia ជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ។
Bologna ដែលមិនបានឈ្នះការប្រកួតចាប់តាំងពីឆ្នាំ១៩៧៤ នឹងត្រូវប្រឈមមុខនឹងអ្នកឈ្នះនៃការប្រកួតវគ្គ១/៤រវាង Juventus ឬ Empoli ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលក្រុមទាំង២នឹងប៉ះគ្នានៅថ្ងៃទី២ ខែមេសាខាងមុខ។
គ្រូបង្វឹកក្រុម Bologna លោក Vincenzo Italiano បាននិយាយថា “យើងទទួលបានលទ្ធផលល្អនៅក្នុងលីក ហើយយើងបានរៀបចំយ៉ាងល្អសម្រាប់ថ្ងៃនេះ យើងបានទទួលលទ្ធផលដ៏សំបើមសម្រាប់ពានរង្វាន់មួយនេះ” ។
ក្រុមម្ចាស់ផ្ទះ Atalanta បានចាប់ផ្តើមយ៉ាងល្អដោយកីឡាករ Charles De Ketelaere បានស៊ុតបាល់ចំគោលដៅនៅដើមតង់ទី១ ប៉ុន្តែត្រូវបានអ្នកចាំទី Lukasz Skorupski របស់ Bologna ជួយសង្គ្រោះបាន។ ឱកាសមួយទៀតសម្រាប់ De Ketelaere ផងដែរគឺការព្យាយាមអូសបាល់ស៊ុត ប៉ុន្តែការស៊ុតរបស់កីឡាករប្រេស៊ីលរូបនេះនេះត្រូវបានការពារដោយខ្សែការពារ Charalampos Lykogiannis របស់ Bologna។
Bologna ស្ទើរតែនាំមុខមុនដែរនៅចុងតង់ទី១ នៅពេលដែលកីឡាករ Dan Ndoye អូសបាល់ចូលក្នុងតំបន់គ្រោះថ្នាក់ប៉ុន្តែការស៊ុតរបស់កីឡាករខ្ចីជើងពី AC Milan រូបនេះត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Rui Patricio។
ការសង្គ្រោះបាល់ដ៏ល្អមួយទៀតដោយ Skorupski បានរារាំងកីឡាករ Atalanta ពីការនាំមុខនៅនាទីទី៥១ជាមួយនឹងការសង្គ្រោះរបស់អ្នកចាំទីការពារការស៊ុតបាល់បញ្ចូលទីជាលើកដំបូងរបស់កីឡាករ Raoul Bellanova ពីខាងក្នុងប្រអប់។
នៅតង់ទី២កីឡាករ Castro បានប្តូរជំនួស Dallinga បានរកគ្រាប់បាល់ជ័យជម្នះ ដោយស៊ុតបាល់បញ្ចីលទីនៅនាទីទី៨០ ពីការស៊ុតបាល់ហ្វី្រឃីតយ៉ាងល្អពីកីឡាករ Lykogiannis។ គ្រាប់បាល់១គ្រាប់សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Castro រូបនេះគឺជាលើកដំបូងរបស់គាត់ក្នុងការប្រកួតធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។
Atalanta ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Serie A បានជំរុញឱ្យមានការតាមស្មើ ប៉ុន្តែក្រុមការពាររបស់ Bologna បានរក្សាយ៉ាងរឹងមាំដើម្បីទទួលបានលទ្ធផល ១ទល់០រហូតដល់ចប់ការប្រកួត។ Bologna ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ក្នុងលីក នឹងបន្តទៅជួប Lecce នៅថ្ងៃអាទិត្យនេះ។
ចំណែកក្រុម AC Milan នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម AS Roma ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃពុធនេះដែរក្នុងពានរង្វាន់ខាងលើ ៕ (រូបភាព ៖ Reuter/CNA)