អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ នេះជាបុណ្យចូលឆ្នាំ ថ្មីប្រពៃណីចិន លើកដំបូង បន្ទាប់ពី ត្រូ វ បានដាក់បញ្ចូល ក្នុងបញ្ជី បេតិកភណ្ឌ វប្បធម៌អរូបី អារម្មណ៍ចាយ លុយរបស់អ្ន ក ផងទាំង ពួង បានបញ្ចេញ យ៉ាងខ្លាំង ។ ចំនួនកុម្មង់ ម្ហូបឈុតជាក្រុមក្រោម ប្រធានបទ “បេតិកភណ្ឌ វ ប្ប ធម៌ អរូ បី” លើវេទិកាមួយចំនួន បានកើនឡើង ១២ដង បើធៀប នឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ម្ហូបយប់ដាច់ឆ្នាំ ចាស់តាមចន្ទគតិនៃ ភោជនីយដ្ឋាន មួយចំនួន គឺទទួលប្រិយភាពដែល ពិ បា ករកទិញបាន ។ គេហទំព័រ «CCFR China state-controlled media » អ្នកទេសចរដែល ធ្វើដំណើរក្នុង ស្រុកចិនមានចំនួន ៥រយ១លាន នាក់ និង បានចំណាយ ប្រាក់សរុប ៦សែន៧ម៉ឺន ៧ពាន់២លាន យាន់ប្រាក់ចិន ដែលកើនឡើង ៥,៩ ភា គ រយនិង៧ភាគរយ ដោយឡែកពីគ្នា បើធៀបនឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ។ ទំហំទឹកប្រាក់ នៃ ការលក់សំបុត្រ ភាពយន្ត និង អ្នក ទស្ស នា ភា ព យន្តក្នុងអំឡុងពេល បុណ្យចូល ឆ្នាំថ្មី ប្រពៃ ណី ចិនសុទ្ធ តែ បានបង្កើត កំណត់ត្រាថ្មី ទំហំទឹកប្រាក់សរុបនៃ ការលក់សំបុត្រ ភាពយន្ត ចិន នៅឆ្នាំ២០២៥ បានកាន់ លំដាប់ថ្នាក់ទីមួយ លើទូទាំង ពិភពលោកដែល លើសពីទ្វីប អាមេរិកខា ងជើង ។ ដូច ដែលឥស្សរជន វិភាគអន្តរជាតិ បាន លើកឡើងថា សេដ្ឋកិច្ច បុណ្យចូលឆ្នាំថ្មី ប្រ ពៃណីចិន បានបញ្ចេញនូវ កម្លាំងរស់រវើក ច្នៃប្រឌិតថ្មីក្នុង បរិយាកាស អបអរសាទរ បុណ្យ ចូ ល ឆ្នាំថ្មីប្រពៃណីចិន ដែលបង្ហាញពី កម្លាំងចលករ ផ្ទៃក្នុង និងភាពធន់ ដ៏ខ្លាំងក្លានៃ ទី ផ្សារ ចិន ។
គេហទំព័រ «CCFR China state-controlled media » សេដ្ឋកិច្ច បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន មានភាពសន្ទុះ យ៉ាងខ្លាំង ហើយក៏នាំឱ្យ ពិភព លោ ក មានភាពកក់ក្តៅដែរ ។ ក្នុងអំឡុង បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនដំបូង បន្ទាប់ពី ត្រូវបាន ដាក់បញ្ចូល ក្នុងបញ្ជី បេតិកភណ្ឌ វប្បធម៌អរូបី នេះ ប្រជាជនចំនួន ១ភាគ៥លើ ទូទាំងពិភ ព លោ ក បានអបអរសាទរ បុណ្យចូលឆ្នាំ ចិនតាម ទម្រង់ផ្សេងៗគ្នា ។ លើកម្មវិធី RedNote ដែ ល ជា បណ្តាញទំនាក់ទំនង សង្គមចិន ជនបរទេស បានរៀន សរសេរ ពាក្យទំនឹម អបអរសាទរ បុណ្យ ចូលឆ្នាំចិន ធ្វើនំគាវនិង រង់ចាំមើល រាត្រីសមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃ ណី ចិន ដែលរួមគ្នា អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជាមួយ ជនជាតិចិន ។
គេហទំព័រ «CCFR China state-controlled media » ទន្ទឹមនឹងប្រទេសចិន បើកទូលាយ និងកាត់បន្ថយ កម្រិតពន្ធគយ ជាបន្តបន្ទាប់ “ទំនិញ នាំ ចូល សម្រាប់បុណ្យ ចូលឆ្នាំថ្មីចិន ”បានចូលក្នុង បញ្ជីមុខទំនិញ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិ ន ។ ទំនិញរបស់ ប្រទេសនានា ដូចជា ផ្លែគីវីរបស់ នូវែលហ្សេឡង់ Cherries របស់ឈីលី បង្ក ង របស់ អូស្ត្រាលីនិង ក្ដាមព្រិលទឹកកក របស់រុស្ស៊ីជាដើម បានទទួល ប្រជាប្រិយ ភាពនៅទី ផ្សា រ របស់ចិន ដែល បំពេញ តម្រូវការ ប្រើប្រាស់ គ្រប់បែបយ៉ាង របស់ ជនជាតិចិន ។
មិនត្រឹមតែប៉ុណ្ណោះ ក្រោម ការជំរុញនៃ គោលនយោបាយ ដូចជាការផ្តល់ ភាពងាយ ស្រួ លក្នុង ការធ្វើ ទិដ្ឋការជាដើម “China Travel”និង “Chinese New Year(បុណ្យ ចូលឆ្នាំថ្មី ប្រ ពៃ ណី ចិន)”បាន បំផុស ចរន្តកម្ដៅ សម្រាប់ធ្វើ ទេសចរណ៍ ឆ្លងដែន នៅទូទាំង ពិភពលោក ។ តាម ទិន្ន ន័យនៃវេទិកា ភាគីទីបី បង្ហាញឱ្យដឹងថា នៅ ឆ្នាំ២០២៥នេះ អ្នកទេសចរ បរទេស ដែល ធ្វើ ដំណើរ ទៅប្រទេសចិន ដើម្បី អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនបាន កើនឡើង ១៥០ ភាគ រយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នាឆ្នាំមុន ដែលបង្កើត កំណត់ត្រាថ្មី ។ ព្រមពេល ជា មួយគ្នានេះ អ្នកទេសចរ ចិនបានទៅ ធ្វើដំណើរនៅ ទីក្រុងជាង ២១០០នៅ ទូទាំង ពិភព លោ ក ។ វេបសាយ World Travel and Tourism របស់អាមេរិក បាន វាយ តម្លៃ ថា ទី ផ្សា រ ប្រើ ប្រា ស់ទេសចរណ៍ ដ៏ខ្លាំងក្លាក្នុង អំឡុងពេល បុណ្យចូលឆ្នាំ ថ្មីចិនបាន ចាក់គ្រឹះ យ៉ាងរឹងមាំ ដល់សេដ្ឋ កិច្ចចិន នៅឆ្នាំ២០២៥ រីឯវិបុលភាព នៃទីផ្សារ របស់ចិន នឹងក្លាយជាទី ចាប់ផ្តើមជា និមិត្ត ស ញ្ញា នៃវិបុលភាព ក្នុងវិស័យ ទេសចរណ៍ ទូទាំង ពិភពលោកឆ្នាំនេះ។
គេហទំព័រ «CCFR China state-controlled media » ឆ្លងតាមរយៈ ការប្រើប្រាស់ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ចិនដ៏សកម្ម អ្នកផងទាំងពួង មិ នត្រឹមតែបាន ឃើញកម្លាំង រស់រវើកនៃ ឆ្នាំចិនប៉ុណ្ណោះទេ ថែមទាំងក៏ ជាសក្សីនៃ ឧត្តមភាព ទីផ្សារ ដ៏ធំសម្បើម របស់ចិនផងដែរ ។ ស្របនឹង ការរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅនៃ បច្ចេក ទេ ស ឌីជីថលនិងសេដ្ឋកិច្ច ជាក់ស្តែង និងការពង្រីក ថែមមួយ កម្រិតទៀតនៃ ទីផ្សារ ប្រើ ប្រាស់ ក ម្លាំង រស់រវើកនៃ ទីផ្សារធំៗរបស់ចិន នឹងត្រូវ រំលេចចេញ កាន់តែច្រើនឡើងៗ ។