Garcia រកបានគ្រាប់ជ័យជម្នះចុងម៉ោងជួយ Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey

ចែករំលែក៖

ក្រុមអធិរាជស Real Madrid បានយកឈ្នះគូប្រកួតក្នុងម៉ោងបន្ថែមពីការរកគ្រាប់បាល់របស់កីឡាករថ្មី Gonzalo Garcia ដើម្បីផ្តួលក្រុម Leganes ក្នុងការប្រកួត Copa del Rey វគ្គ១/៤ផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កុម្ភៈនេះ។

ក្រុមរបស់លោក Carlo Ancelotti បានគ្រប់គ្រងការប្រកួត ដោយនាំមុខ ២-០ ក្នុងរយៈពេល២៥នាទីនៃតង់ទី១។ ប្រធានក្រុម Luka Modric វ័យ៣៩ឆ្នាំបានពង្រីកកំណត់ត្រារបស់គាត់ជាអ្នកស៊ុតបញ្ចូលទីក្នុងនាមកីឡាករចាស់បំផុតរបស់ក្លិបជាមួយនឹងការបញ្ចប់យ៉ាងល្អពីការបញ្ជូនរបស់ Rodrygo នៅនាទីទី១៨។

ចូលដល់នាទីទី២៥ កីឡាករវ័យជំទង់ប្រេស៊ីល Endrick បានបន្ថែមគ្រាប់បាល់ទី២ ប៉ុន្តែកីឡាករ Juan Cruz បានស៊ុតបាល់បញ្ចូលទីតាមពីក្រោយ១គ្រាប់មុនចប់តង់ទី១ ពីការរកបានដោយគ្រាប់បាល់ប៉េណាល់ទីនៅនាទីទី៣៩។

ចូលដល់ការប្រកួតតង់ទី២ ក្រុមភ្ញៀវ Leganes បានបន្ថែមគ្រាប់បាល់តាមស្មើនៅនាទីទី៥៩ ដោយកីឡាករ Juan Cruz ដដែល ដែលធ្វើឲ្យក្រុមទាំង២មានលទ្ធផលស្មើគ្នា២ទល់២ រហូតដល់រយៈពេល៩០នាទី។

ប៉ុន្តែកីឡាករចំណូលថ្មី Garcia វ័យ២០ឆ្នាំបានរកគ្រាប់បាល់ក្នុងម៉ោងបន្ថែមនាទីទី៩០+៣ដើម្បីបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងរដូវកាលនេះ ហើយបានជួយក្រុម Real Madrid ឈ្នះពីការរកគ្រប់បាល់នាំមុខពីការបញ្ជូនបាល់របស់ Brahim Diaz។

...

Garcia បានស៊ុតបញ្ចូលទីបាន១៩គ្រាប់ក្នុង២១ប្រកួតក្នុងលីកកម្រិតទី៣សម្រាប់ក្រុម B របស់ Real Madrid ក្នុងរដូវកាលនេះ ហើយបានបង្ហាញខ្លួនក្នុងឈុតធំរបស់ក្រុមជាលើកដំបូងផងដែរ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print